- 2019-03-02 07:49:26
- បាល់ទាត់
តារាឆ្នើមវ័យក្មេងរបស់បឹងកេត ៤រូបបន្តភារកិច្ចជួយជម្រើសជាតិប៉ះបង់ក្លាដេស
- 2019-03-02 07:49:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាឆ្នើមវ័យក្មេងរបស់បឹងកេត ៤រូបបន្តភារកិច្ចជួយជម្រើសជាតិប៉ះបង់ក្លាដេស
ចន្លោះមិនឃើញ
កីឡាករវ័យក្មេងរបស់ក្រមបាល់ទាត់បឹងកេត ៤រូបរួមមាន ហ៊ុល គឹមហ៊ុយ ទេស សម្បត្តិ សេត រ៉ស៊ីប និង លី វ៉ាហេទ ត្រូវបានកោះហៅដើម្បីហ្វឹកហាត់ត្រៀមប្រកួតមិត្តភាពអន្តរជាតិជាមួយបង់ក្លាដេសនាថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ។
នេះបើតាមការផ្សព្វផ្សាយលើវេបសាយរបស់ក្រុមបាល់ទាត់បឹងកេត នាប៉ុន្មានម៉ោងមុននេះ បានបញ្ជាក់ថាកីឡាករឆ្នើមវ័យក្មេងចំនួន៤រូបខាងលើ នឹងត្រូវបន្តភារកិច្ចជាថ្មីទៀតជាមួយជម្រើសជាតិឈុតធំដើម្បីហ្វឹកហាត់ត្រៀមប្រកួតមិត្តភាពថ្ងៃទី៩នេះ។ ពួកគេទាំង៤នាក់នេះគឺទើបតែបញ្ចប់ភារកិច្ចក្នុងការប្រកួត AFF U-22 ប៉ុន្តែក៏បានឱកាសជាថ្មីទៀតដើម្បីស្វែងរកជ័យជម្នះជូនកម្ពុជាជាមួយកីឡាករជម្រើសជាតិដ៏ទៃ។ សម្រាប់ខ្សែការពារ ទេស សម្បត្តិ នេះក៏ជាលើកទី១ផងដែរក្នុងការជាប់ជាជម្រើសជាតិឈុតធំបែបនេះ។
បញ្ជាក់ផងដែរថា ក្រមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយបង់ក្លាដេស ដើម្បីផ្លាស់ប្ដូរបទពិសោធគ្នាទៅវិញទៅមកនៅថ្ងៃទី៩ ខែមីនា ២០១៩។ ការប្រកួតនេះនឹងចាប់ផ្ដើមឡើងពីម៉ោង៦កន្លះល្ងាចតទៅនៅក្នុងពហុកីឡដ្ឋានជាតិ៕