• 2019-03-01 02:37:48
  • បាល់ទាត់

ហ៊ុល គឹម​ហ៊ុយ ​​​ចង់​លេង​ជើង​ឲ្យ​ល្អ​ដូច​ខ្សែ​ការពារ​ ​ព្រោះ​​នេះ​ជា​សម័យ​បាល់ទាត់​ទំនើប​

  • 2019-03-01 02:37:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​ជម្រើស​ជាតិ​ក្រោម​អាយុ ២២ ឆ្នាំ​កម្ពុជា ហ៊ុល គឹម​ហ៊ុយ បាន​បង្ហាញ​ជំនឿ​ចិត្ត​ថា រូប​គេ​នឹង​អាច​ជាប់​ជម្រើស​ជាតិ​ U23 ​​កម្ពុជា​នៅ​ចុង​ខែ​នេះ​ ហើយ​អ្វី​ដែល​ពិសេស​សម្រាប់​គេ​គឺ​ចង់​ពង្រឹង​ផ្នែក​លេង​ជើង​ឲ្យ​បាន​ល្អ​ប្រសើរ​ដូច​ខ្សែ​ការពារ​។

ហ៊ុល គឹម​ហ៊ុយ

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ ២៣ ឆ្នាំ​កម្ពុជា នឹង​ធ្វើ​ការ​ធ្ងន់​ក្នុង​ព្រឹត្តិការណ៍​ជម្រុះ 2020 AFC U23 Championship ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​​ចន្លោះ​ពី​ថ្ងៃ​ទី​២២-២៦ ខែ​មីនា​ ដោយ​មាន​ប្រទេស​ខ្លាំង​​ស្ថិត​នៅ​ក្នុង​ពូល H ​ជា​មួយ​ដូច​ជា អូស្ត្រាលី កូរ៉េខាងត្បូង និង​ឆាយ​នីស​តៃប៉ិ។

​​​យុវជន​ឆ្នើម​របស់​បឹង​កេត​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​​ចំណុច​ដែល​ចង់​ពង្រឹង​បន្ថែម​គឺ​ចង់​បាន​កម្រិត​នៃ​ការ​លេង​ជើង​ឲ្យ​បាន​ខ្ពស់​ជាង​នេះ​បន្តិច​ទៀត។ រូប​គេ​យល់​ថា ​​នេះ​ជា​សម័យ​បាល់ទាត់​ទំនើប អ្នក​ចាំ​ទី​ត្រូវ​ការ​លេង​​ជើង​ឲ្យ​បាន​ល្អ​ប្រសើរ​ដូច​ខ្សែ​ការពារ។

​ចំពោះ​ជំនឿ​ចិត្ត​បាន​ជាប់​ជម្រើស​ជាតិ U23 គឺ​មាន​សង្ឃឹម​ច្រើន​។ ​ដោយ​ឡែក​សម្រាប់​ការ​​ទទួល​បាន​ឱកាស​លេង​នៅ​ U22 កន្លង​ទៅ​ កាន់​តែ​ធ្វើ​ឲ្យ​គេ​​ទទួល​បាន​បទ​ពិសោធ​​កាន់​តែ​ច្រើន​ និង​កាន់​តែ​ធ្វើ​ឲ្យ​​អតីត​យុវជន​បាទី​រូប​នេះ​មាន​ជំនឿ​ចិត្ត​អាច​បង្ហាញ​ខ្លួន​ក្នុង​ U23 ថែម​ទៀត។

​ហ៊ុល គឹម​ហ៊ុយ ​គឺ​ជា​ម្ចាស់​អាវ​លេង​១​របស់​បឹង​កេត​បច្ចុប្បន្ន បន្ទាប់​ពី​បាន​ចុះ​កុង​ត្រា​លេង​ឲ្យ​បឹង​កេត​ សម្រាប់​រដូវ​កាល​​ថ្មី​២០១៩ នៃ​លីគ​កំពូល​កម្ពុជា។ ​គេ​ជា​​​អតីត​យុវជន​របស់​សាលា​បាល់ទាត់​ជាតិ​បាទី ដែល​ទទួល​បាន​​ការ​បណ្ដុះ​បណ្ដាល​យ៉ាង​យក​​ចិត្ត​ទុក​ដាក់​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់