• 2019-02-26 14:36:53
  • បាល់ទាត់

ឥណ្ឌូណេស៊ីលើកពាន AFF U-22 ឆ្នាំ២០១៩ ខណៈកម្ពុជាបានពាន Fair Play

  • 2019-02-26 14:36:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ឥណ្ឌូណេស៊ី​អាយុ​២២​ឆ្នាំ​បាន​ឈ្នះ​ជើង​ឯក​​ពាន​រង្វាន់​យុវជន​អាស៊ាន​ AFF U22 Championship 2019 បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​ថៃ​អាយុ​​២២​ឆ្នាំ​ដោយ​លទ្ធផល ២-១ វគ្គ​ផ្តាច់​ព្រ័ត្រ​ដែល​រៀប​ចំ​លើក​ទី​២​នេះ​នៅ​ប្រទេស​កម្ពុជា។

ការ​​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​មិន​មាន​គ្រាប់​បាល់​កើត​ឡើង​ឡើយ​នៅ​វគ្គ​៤៥​នាទី​ដំបូង​ ប៉ុន្តែ​វគ្គ​ទី​២​មាន​គ្រាប់​បាល់​ធ្លាយ​សំណាញ់​ទី​​រហូត​ដល់​៣​គ្រាប់​ដែល​ឥណ្ឌូណេស៊ី​ស៊ុត​បាន​២​គ្រាប់​ ខណៈ​ថៃ​ស៊ុត​បាន​១​គ្រាប់​ដែល​មិន​អាច​ការពារ​តំណែង​ជើង​ឯក​ចាស់​របស់​ខ្លួន​ឡើយ​ដោយ​ទទួល​បាន​ត្រឹម​ជើង​ឯក​រង​ប៉ុណ្ណោះ។

ចំណោះ​ចំណាត់​ថ្នាក់​លេខ​៣​បាន​ទៅ​ក្រុម​វៀតណាម​អាយុ​២២​​ឆ្នាំ​ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា​ដោយ​លទ្ធផល​ ១-០។ ដូច្នេះ​​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤​ និង​ទទួល​បាន​ពាន​លេង​ប្រកប​ដោយ​យុត្តិ​ធម៌​ Fair Play ជាង​គេ។

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់