/5c75104cdf8d8_1551175740_medium.jpg)
- 2019-02-26 10:22:12
- បាល់ទាត់
សោកស្ដាយ កម្ពុជា ចាញ់វៀតណាម ១-០ បានលេខ៤
- 2019-02-26 10:22:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សោកស្ដាយ កម្ពុជា ចាញ់វៀតណាម ១-០ បានលេខ៤
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានចាញ់ក្រុមវៀតណាមក្នុងលទ្ធផល ១-០ ក្នុងការប្រកួតដណ្ដើមយកលេខ៣ ពានរង្វាន់ AFF U20 Championship ។
នៅតង់ទី១ ក្រុមកម្ពុជាហាក់លេងមិនសូវបានល្អទេ ដោយវៀតណាមមានប្រៀបជាង ប៉ុន្តែឱកាសរកគ្រាប់បាល់ក៏មិនអាចកើតមានបានឡើយ។ ឈានចូលដល់តង់ទី២វិញ ក្រុមទាំងពីរនៅតែវាយសម្រុកគ្នា ខណៈដែលម្ចាស់ផ្ទះកម្ពុជាហាក់មានប្រៀបជាងវៀតណាមវិញ។ តែទោះជាយ៉ាងណាក្ដីនៅចុងម៉ោងទៅហើយ ពោលគឺនាទី៨៦ ក្រុមវៀតណាមក៏រកបាន១គ្រាប់ ដោយតែត ធ្វើឱ្យក្រុមកម្ពុជាបរាជ័យក្នុងលទ្ធផល ១-០ តែម្ដង។
ចប់ការប្រកួតនេះទៅ នៅមានវគ្គផ្ដាច់ព្រ័ត្រទៀតរវាងក្រុម ថៃ និងឥណ្ឌូណេស៊ី នៅវេលាម៉ោង៦:៣០នាទីនេះ៕