
- 2019-02-25 04:12:49
- បាល់ទាត់
Honda ផ្ដាំប្រាប់កីឡាករ U22 កម្ពុជា ថាកុំគិតលទ្ធផល សំខាន់លេងជាក្រុមបានល្អហើយ
- 2019-02-25 04:12:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Honda ផ្ដាំប្រាប់កីឡាករ U22 កម្ពុជា ថាកុំគិតលទ្ធផល សំខាន់លេងជាក្រុមបានល្អហើយ
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ក្រោមអាយុ២២ឆ្នាំកម្ពុជា បានចាញ់ក្រុមជម្រើសជាតិថៃ ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ៥-៣ ក្រោយលេងស្មើគ្នា ០-០ រយៈពេល១២០នាទីក្នុងពានរង្វាន់ AFF U22 Championship វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ត្បិតតែបរាជ័យនៅវគ្គនេះមែន ប៉ុន្តែក្រុម U22 កម្ពុជាទទួលបានការសរសើរច្រើនពីសំណាក់អ្នកគាំទ្រ ក្រោយពីឃើញលេងល្អ និងប្រឹងប្រែងអស់ពីបេះដូង។ ជាក់ស្ដែង លោក Honda ដែលជាអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាក៏បានផ្ដាំផ្ញើលើកទឹកចិត្តដល់ក្រុម U22 នេះដែរ។ លោកបានបញ្ជាក់ថាលទ្ធផលមិនមែនជារឿងសំខាន់សម្រាប់ក្រុមឡើយ ផ្ទុយទៅវិញការលេងស៊ីចង្វាក់គ្នា និងប្រឹងប្រែងអស់ពីសមត្ថភាពទើបជារឿងសំខាន់។
ស្រដៀងគ្នានេះដែរ លោក Felix ដែលជាគ្រូបង្វឹកផ្ទាល់របស់ក្រុម U22 កម្ពុជា ក៏សរសើរនិងមានមោទនភាពសម្រាប់កូនក្រុមរបស់លោក ទោះមិនបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រប្រជែងជើងឯកនៃព្រឹត្តិការណ៍ 2019 AFF U22 Championship ក៏ដោយ។ ក្រុមកម្ពុជាក៏មិនទាន់អស់ការងារត្រូវធ្វើដែរ ជាក់ស្ដែងពួកគេក៏នឹងត្រូវតតាំងជាមួយក្រុមអ្នកជិតខាងវៀតណាម ដណ្ដើមយកលេខ៣នៅថ្ងៃស្អែគនេះទៀត៕