
- 2019-02-25 01:15:41
- បាល់ទាត់
Felix មានមោទនភាពទោះចាញ់ថៃ ដោយសារកូនក្រុមលេងអស់ពីសមត្ថភាព ១០០%
- 2019-02-25 01:15:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Felix មានមោទនភាពទោះចាញ់ថៃ ដោយសារកូនក្រុមលេងអស់ពីសមត្ថភាព ១០០%
ចន្លោះមិនឃើញ
លោក Felix គ្រូបង្វឹកយុវជនក្រោមអាយុ២២ឆ្នាំកម្ពុជាមានមោទនភាពចំពោះកូនក្រុមរបស់ខ្លួន ទោះមិនបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រប្រជែងជើងឯកនៃព្រឹត្តិការណ៍ 2019 AFF U22 Championship ដោយសារលោកមើលឃើញថា ពួកគេប្រឹងប្រែងអស់ពីលទ្ធភាព ១០០% រហូត ១២០នាទីពេញ។
គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបានឲ្យដឹងថា បាល់ទាត់មានចាញ់ និងឈ្នះ។ លោកយល់ឃើញថា ពិតជាមានមោទនភាពចំពោះកីឡាកររបស់ខ្លួន សម្រាប់ការប្រកួតនេះ។ អ្វីដែលលោកចង់បានគឺសំណូមពរឲ្យអ្នកគាំទ្របន្តជួយគាំទ្រ ដើម្បីឲ្យកីឡាករកម្ពុជាធ្វើបានល្អនៅពេលក្រោយៗ។
លោកមើលឃើញថា ការប្រកួតកន្លងមកយុវជនរបស់ខ្លួនមានភាពរីកចម្រើនជាច្រើន ពិសេសពួកគេធ្វើការជាក្រុមបានល្អ និងមានឆន្ទៈចង់ឈ្នះការប្រកួត។ ជាក់ស្ដែងយុវជនរបស់កម្ពុជាបានបង្ហាញឲ្យឃើញថា ពួកគេលេងបាន ១២០នាទី ហើយអាចលេងបានយ៉ាងល្អ។
សម្រាប់ជំនួបជាមួយវៀតណាម ដណ្ដើមលេខ៣នោះលោកមិនទាន់និយាយទេ។ ក្រុមយុវជន២២ឆ្នាំកម្ពុជា នឹងជួបយុវជនវៀតណាមនៅថ្ងៃទី២៦ ស្អែកនេះវេលាម៉ោង ៣:៣០នាទីនៅពហុកីឡដ្ឋានជាតិ៕