/5c72a79d95c32_1551017880_medium.jpg)
- 2019-02-24 14:19:53
- បាល់ទាត់
សោកស្ដាយ កម្ពុជា ចាញ់ថៃ នៅវគ្គកាត់សេចក្ដី១១ម៉ែត្រ ៥-៣
- 2019-02-24 14:19:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សោកស្ដាយ កម្ពុជា ចាញ់ថៃ នៅវគ្គកាត់សេចក្ដី១១ម៉ែត្រ ៥-៣
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាក្រោមអាយុ២២ឆ្នាំ បានយកឈ្នះក្រុមជម្រើសជាតិថៃក្នុងលទ្ធផល ០-០ ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFF U22 Championship ។
ក្នុងការប្រកួតនេះគេសង្កេតឃើញថាក្រុមទាំងពីរមានឱកាសរៀងខ្លួនក្នុងការស្វែងរកគ្រាប់។ ថៃ មានភាគរយប្រហាក់ប្រហែលកម្ពុជា ប៉ុន្តែឱកាសស្វែងរកគ្រាប់បាល់វិញ ខាងកម្ពុជាមានឱកាសមាស ប៉ុន្តែបែរជាមិនអាចសម្រេចទីបានទៅវិញ។
ឈានចូលតង់ទី២នៃការប្រកួតនេះ ក្រុមទាំងសងខាងកាន់តែវាយសម្រុកគ្នាលើសដើម។ ជាក់ស្ដែងឱកាសរបស់ខាងថៃ នៅមុខទីកម្ពុជាក៏មាន ខណៈដែលខាងកម្ពុជាវិញទៅមុខទីរបស់ថៃក៏មានដូចគ្នា។ តែទោះជាឱកាសច្រើនយ៉ាងណាក្ដី លទ្ធផលនៅតែបញ្ចប់ទៅដោយ ០-០ ដដែល គិតត្រឹម៩០នាទី។ ការប្រកួតត្រូវឈានដល់វគ្គកាត់សេចក្ដី១១ម៉ែត្រ។ វគ្គនេះហើយ ដែលកម្ពុជាធ្វើបានល្អឈ្នះក្នុងលទ្ធផល
ក្រុមកម្ពុជា នឹងឡើងទៅប៉ះក្រុមឥណ្ឌូណេស៊ី ដែលកំពុងរង់ចាំជាស្រេចនៅវគ្គផ្ដាច់ព្រ័ត្រ។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០១៩ខាងមុខនេះ៕