• 2019-02-24 04:32:02
  • បាល់ទាត់

គ្រូ​បង្វឹក​វៀតណាម៖ យើង​ត្រូវ​ការពារ​ពូ​ម៉ៅ Marinus ​នៅ​ល្ងាច​នេះ​

  • 2019-02-24 04:32:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Nguyen Quoc Tuan ​គ្រូ​បង្វឹក​ក្រុម U22 ​វៀតណាម​បាន​និយាយ​ថា​ក្រុម​របស់​ខ្លួន​ត្រូវ​តាម​បិទ​ខ្សែ​ប្រយុទ្ធ​ប្រុស​ម៉ៅ​ Marinus ​នៅ​ល្ងាច​នេះ។

ក្រុម U22 ​វៀតណាម ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម U22 ​ឥណ្ឌូណេស៊ី​នា​ម៉ោង​៣:៣០​នាទី​ល្ងាច​នេះ ​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ AFF U22 Championship ។ ​មុន​ការ​ប្រកួត​នេះ​ដែរ ​លោក Tuan ​ដែល​ជា​គ្រូ​ខាង​វៀតណាម​មើល​ឃើញ​ថា​កីឡាករ Marinus ​របស់​ឥណ្ឌូណេស៊ី​ពិត​ជា​ល្អ ​និង​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ក្រុម​របស់​លោក​បាន។ ដូច្នេះ​ហើយ ​ក្រុម​វៀតណាម​ត្រូវ​តែ​ប្រយ័ត្ន​ចំពោះ​កីឡាករ​ពាក់​អាវ​លេខ​៣​នេះ​ជា​ដាច់​ខាត។

បន្ថែម​ពី​លើ​ការ​ប្រុងប្រយ័ត្ន​ទៅ​លើ​កីឡាករ​ខាង​គូ​ប្រកួត​នេះ​ដែរ ​វៀតណាម​ក៏​នឹង​ជ្រើស​យក​ជម្រើស​១១​នាក់​ដំបូង​ល្អ​បំផុត​របស់​ខ្លួន ​ដើម្បី​លេង​យក​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​ផង​ដែរ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់