• 2019-02-24 02:00:54
  • បាល់ទាត់

គ្រូ​កម្ពុជា​មិន​និយាយ​ច្រើន​​ការ​ប៉ះ​ថៃ​ល្ងាច​នេះ​ ប៉ុន្តែ​​ជឿ​ថា​កូន​នឹង​ធ្វើ​បាន​ល្អ

  • 2019-02-24 02:00:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​​កម្ពុជា​ក្រោម​អាយុ ២២ ឆ្នាំ​ នឹង​ធ្វើ​ការ​ប្រកួត​ជាមួយ​យុវជន​ក្រោម​អាយុ​២២​ឆ្នាំ​ថៃ​វេលា​ម៉ោង ៦:៣០ នាទី​ល្ងាច​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ព្រឹត្តិការណ៍ 2019 AFF U22 Championship ។

​ជំនួប​នេះ​គ្រូ​បង្វឹក​កម្ពុជា​លោក Felix ​មិន​​បាន​បង្ហើប​អ្វី​ច្រើន​ឡើយ ​ពោល​លោក​​សូម​ឲ្យ​អ្នក​គាំទ្រ​រង់​ចាំ​ទស្សនា​ការ​ប្រកួត​។ ​គ្រូ​បង្វឹក​រូប​នេះ​គ្រាន់​តែ​បង្ហើប​ថា ​​អ្នក​គាំទ្រ​ នឹង​ឃើញ​​ទម្រង់​លេង​របស់​កម្ពុជា​ច្បាស់​​ក្នុង​ជំនួប​ប៉ះ​ថៃ​​។ ការ​និយាយ​ដូច្នេះ​ក្រោយ​ពេល​ក្រុម​កម្ពុជា​លេង​ចាញ់ ឥណ្ឌូណេស៊ី ២-០ ​​ហើយ​ត្រូវ​​បាន​អ្នក​សារព័ត៌មាន​សួរ​ថា «តើ​ក្រុម​កម្ពុជា​លេង​អស់​សមត្ថភាព​ទេ​​ ក្នុង​ការ​ចាញ់ ឥណ្ឌូណេស៊ី​នេះ ? » ។

​​ក្រៅ​ពី​គូ​ខាង​លើ​នៅ​​មាន​មួយ​គូ​ទៀត​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ដូច​គ្នា​គឺ​ក្រុម​បាល់ទាត់​យុវជន​ក្រោម​អាយុ ២២ ឆ្នាំ​វៀតណាម ប៉ះ​ក្រុម​យុវជន​ក្រោម​អាយុ ​២២​ ឆ្នាំ​ឥណ្ឌូណេស៊ី​ នៅ​វេលា​ម៉ោង ៣:៣០ នាទី​​​រសៀល​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​៕ ​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់