
- 2019-02-17 10:01:09
- បាល់ទាត់
អ្នកណា Fan ម្ចាស់បទ«ម៉ាប់ៗ» កុំភ្លេចយប់នេះនៅមណ្ឌលទី៧កំពង់ចាម
- 2019-02-17 10:01:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកណា Fan ម្ចាស់បទ«ម៉ាប់ៗ» កុំភ្លេចយប់នេះនៅមណ្ឌលទី៧កំពង់ចាម
ចន្លោះមិនឃើញ
អ្នកកំពង់ចាម កុំភ្លេចឲ្យសោះបន្ទាប់ពីបញ្ចប់ការប្រកួតផ្ដាច់ព្រ័ត្រ Tiger Street Football Festival 2019 ប្រចាំមណ្ឌលទី៧ពេលល្ងាចនេះហើយ ក៏មានការប្រគំតន្ត្រីដ៏ធំចូលរួមសម្ដែងពីតារាសិល្បៈល្បីឈ្មោះនៅកម្ពុជា។
តារាងចម្រៀងដែលនឹងត្រូវសម្ដែងយប់ទី២ ថ្ងៃទី១៧ ខែកុម្ភៈរួមមាន៖ កញ្ញា ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ កញ្ញា ទេប បូព្រឹក្ស លោក ដួង វីរៈសិដ្ឋ កញ្ញា ម៉ង់ ចាន់កញ្ញា និង DJ Maili ដែលផ្សាយផ្ទាល់តាមទូរទស្សន៍រស្មីហង្សមាសផងដែរ។
ប្រាក់រង្វាន់មណ្ឌលកំពង់ចាម៖
ក្រុមលេខ១ ទទួលបាន ១ ៥០០ដុល្លារ
ក្រុមលេខ២ ទទួលបាន ១ ០០០ដុល្លារ
ក្រុមលេខ៣ ទទួលបាន ៥០០ដុល្លារ
ក្រុមលេខ៤ ទទួលបាន ២០០ដុល្លារ
ក្រុមជយលាភីទូទាំងប្រទេស៖
ក្រុមលេខ១៖ ១ ៥០០០ ដុល្លារអាមេរិក
ក្រុមលេខ២៖ ៥ ០០០ ដុល្លារអាមេរិក
ក្រុមលេខ៣៖ ២ ៥០០ ដុល្លារអាមេរិក
ក្រុមលេខ៤៖ ១ ០០០ ដុល្លារអាមេរិក
មណ្ឌលបន្ទាប់ពីខេត្តកំពង់ចាមនេះទៅគឺ៖
មណ្ឌល ខេត្តកណ្ដាល៖ មណ្ឌលនេះក្រុមខេត្តកណ្ដាល ព្រៃវែង និងស្វាយរៀងមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។ ប្រកួតថ្ងៃទី៣ ខែមីនា។
មណ្ឌល រាជធានីភ្នំពេញ៖ ក្រុមនៅរាជធានីភ្នំពេញមានសិទ្ធិចុះឈ្មោះចូលរួមប្រកួត។ ប្រកួតថ្ងៃទី១៣-១៤-១៥ ខែមីនា។
ប្រកួតជុំផ្ដាច់ព្រ័ត្រទូទាំងប្រទេស៖ ថ្ងៃទី១៦-១៧ ខែមីនា នៅរាជធានីភ្នំពេញ៕