
- 2019-02-17 13:15:26
- បាល់ទាត់
INTER KPC ខ្លាំងមែនឈ្នះជើងឯក៥ឆ្នាំជាប់គ្នាមណ្ឌលកំពង់ចាមមុននេះ
- 2019-02-17 13:15:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
INTER KPC ខ្លាំងមែនឈ្នះជើងឯក៥ឆ្នាំជាប់គ្នាមណ្ឌលកំពង់ចាមមុននេះ
ចន្លោះមិនឃើញ
មណ្ឌលទី៧ ខេត្តកំពង់ចាម នេះរកឃើញហើយក្រុមខ្លាំងម្ចាស់ជើងឯកឆ្នាំ២០១៩ បានទៅលើក្រុម INTER KPC ក្រោយពីយកឈ្នះក្រុម ដីឡូត៍ អាន វេងស្រ៊ុន ២-០ នៃវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ Tiger Street Football Festival 2019 មុននេះ។ ក្នុងមណ្ឌលខាងលើនេះមានការប្រកួតជម្រុះអស់រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៦-១៧ ខែកុម្ភៈ ២០១៩ ឥលូវនេះរកឃើញក្រុមទាំង៧ ដែលបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញ នាខែមីនា ហើយ។
ក្រោមខាងក្រោមនេះក្រុមទាំង៧៖
ក្រុមជាប់លេខ១៖ INTER KPC ទទួលបានទឹកប្រាក់ ១ ៥០០ដុល្លារ
ក្រុមជាប់លេខ២៖ ដីឡូត៍ អាន វេងស្រ៊ុន ទទួលបានទឹកប្រាក់ ១ ០០០ដុល្លារ
ក្រុមជាប់លេខ៣៖ កុកសរ ទទួលបានទឹកប្រាក់ ៥០០ដុល្លារ
ក្រុមជាប់លេខ៤៖ BLACK EAGLE FC ទទួលបានទឹកប្រាក់ ២០០ដុល្លារ
ក្រុម THE WOLF(បានទៅលេងនៅភ្នំពេញ)
ក្រុម KING LION (បានទៅលេងនៅភ្នំពេញ)
ក្រុម គ (បានទៅលេងនៅភ្នំពេញ)
ក្រុមជយលាភីទូទាំងប្រទេស៖
ក្រុមលេខ១៖ ១ ៥០០០ ដុល្លារអាមេរិក
ក្រុមលេខ២៖ ៥ ០០០ ដុល្លារអាមេរិក
ក្រុមលេខ៣៖ ២ ៥០០ ដុល្លារអាមេរិក
ក្រុមលេខ៤៖ ១ ០០០ ដុល្លារអាមេរិក
មណ្ឌលបន្ទាប់ពីខេត្តកំពង់ចាមនេះទៅគឺ៖
មណ្ឌល ខេត្តកណ្ដាល៖ មណ្ឌលនេះក្រុមខេត្តកណ្ដាល ព្រៃវែង និងស្វាយរៀងមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។ ប្រកួតថ្ងៃទី៣ ខែមីនា។
មណ្ឌល រាជធានីភ្នំពេញ៖ ក្រុមនៅរាជធានីភ្នំពេញមានសិទ្ធិចុះឈ្មោះចូលរួមប្រកួត។ ប្រកួតថ្ងៃទី១៣-១៤-១៥ ខែមីនា។
ប្រកួតជុំផ្ដាច់ព្រ័ត្រទូទាំងប្រទេស៖ ថ្ងៃទី១៦-១៧ ខែមីនា នៅរាជធានីភ្នំពេញ៕