
- 2019-02-16 14:36:39
- បាល់ទាត់
កក្រើកពេញមួយថ្ងៃ ទីបំផុតរកឃើញ៣២ក្រុមបន្តទៅផ្ដាច់ព្រ័ត្រស្អែកនៅមណ្ឌលកំពង់ចាម
- 2019-02-16 14:36:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កក្រើកពេញមួយថ្ងៃ ទីបំផុតរកឃើញ៣២ក្រុមបន្តទៅផ្ដាច់ព្រ័ត្រស្អែកនៅមណ្ឌលកំពង់ចាម
ចន្លោះមិនឃើញ
បន្ទាប់ពីចំណាយពេលពេញ១ថ្ងៃពេញក្នុងការប្រកួតជម្រុះក្រុម៧៦ នៃពានរង្វាន់ Tiger Street Football Festival 2019 មណ្ឌលកំពង់ចាមរួចហើយនោះ ឥលូវរកឃើញក្រុមខ្លាំងចំនួន៣២ ដើម្បីបន្តដំណើរទៅថ្ងៃអាទិត្យ ស្អែកនេះទៀតដើម្បីស្វែងជើងឯកប្រចាំមណ្ឌលនេះ។
ខាងក្រោមនេះជាក្រុមត្រូវប្រកួតស្អែក៖
ក្រុមទី១៖ ក្រុម ឥន្រ្ទីក្រហម vs KING LION
ក្រុមទី២៖ ក្រុម កីឡាសុកញ្ញា (C) vs AVENGER FT
ក្រុមទី៣៖ ក្រុម ដីឡូត៍ អាន វេងស្រុន FC vs ក្លឹបកីឡាសុកញ្ញា (E)
ក្រុមទី៤៖ ក្រុម VESPA GARDEN vs ANGKOR FC
ក្រុមទី៥៖ ក្រុម អធិរាជ ស កំពុងទ្រាល vs ក្រុមបាល់ទាត់ក្រុងសួង
ក្រុមទី៦៖ ក្រុម កុកសរ vs JUSTICE FT
ក្រុមទី៧៖ ក្រុម LOSER FT vs SCOPIONS FT
ក្រុមទី៨៖ ក្រុម SK FAMILY vs THE WOLF
ក្រុមទី៩៖ ក្រុម SCOPIONS FT (A) vs MY 05
ក្រុមទី១០៖ ក្រុម PANDA (A) vs អ្នកប្រម៉ាញទីក្រុង
ក្រុមទី១១៖ ក្រុម យុវជន ខេលជយ vs BLACK EAGLE FC
ក្រុមទី១២៖ ក្រុម យុវជន រទ vs SBM FT
ក្រុមទី១៣៖ ក្រុម ហួង ស៊ីង vs FIGHTER CF
ក្រុមទី១៤៖ ក្រុម 168 FC vs អាណាចក្រដំរីក្រហម FC
ក្រុមទី១៥៖ ក្រុមហុងដាឡេងឡាយ vs ដំបងដែក
ក្រុមទី១៦៖ ក្រុម POPCORN FT vs INTER KPC
សម្រាប់មណ្ឌលទី៧ ក្នុងខេត្តកំពង់ចាមនេះគឺមានក្រុមចំនួន៧៦ ហើយត្រូវកំណត់យក៧ក្រុមប៉ុណ្ណោះ ដែលអាចទៅវគ្គផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០១៩។
កម្មវិធីប្រគំតន្ត្រីនៅកំពង់ចាម
យប់ទី១ ថ្ងៃទី១៦ ខែកុម្ភៈ៖ មានតារាចម្រៀងដូចជា អ្នកនាង ពេជ្រ សោភា លោក ឆន សុវណ្ណរាជ លោក នីកូ លោក ថែល ថៃ កញ្ញា រ៉េត ស៊ូហ្សាណា និង DJ Maili។
យប់ទី២ ថ្ងៃទី១៧ ខែកុម្ភៈ៖ កញ្ញា ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ កញ្ញា ទេប បូព្រឹក្ស លោក ដួង វីរៈសិដ្ឋ កញ្ញា ម៉ង់ ចាន់កញ្ញា និង DJ Maili ដែលផ្សាយផ្ទាល់តាមទូរទស្សន៍រស្មីហង្សមាសផងដែរ។
ប្រាក់រង្វាន់មណ្ឌលកំពង់ចាម៖
ក្រុមលេខ១ ទទួលបាន ១ ៥០០ដុល្លារ
ក្រុមលេខ២ ទទួលបាន ១ ០០០ដុល្លារ
ក្រុមលេខ៣ ទទួលបាន ៥០០ដុល្លារ
ក្រុមលេខ៤ ទទួលបាន ២០០ដុល្លារ
ក្រុមជយលាភីទូទាំងប្រទេស៖
ក្រុមលេខ១៖ ១ ៥០០០ ដុល្លារអាមេរិក
ក្រុមលេខ២៖ ៥ ០០០ ដុល្លារអាមេរិក
ក្រុមលេខ៣៖ ២ ៥០០ ដុល្លារអាមេរិក
ក្រុមលេខ៤៖ ១ ០០០ ដុល្លារអាមេរិក
មណ្ឌលបន្ទាប់ពីខេត្តកំពង់ចាមនេះទៅគឺ៖
មណ្ឌល ខេត្តកណ្ដាល៖ មណ្ឌលនេះក្រុមខេត្តកណ្ដាល ព្រៃវែង និងស្វាយរៀងមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។ ប្រកួតថ្ងៃទី៣ ខែមីនា។
មណ្ឌល រាជធានីភ្នំពេញ៖ ក្រុមនៅរាជធានីភ្នំពេញមានសិទ្ធិចុះឈ្មោះចូលរួមប្រកួត។ ប្រកួតថ្ងៃទី១៣-១៤-១៥ ខែមីនា។
ប្រកួតជុំផ្ដាច់ព្រ័ត្រទូទាំងប្រទេស៖ ថ្ងៃទី១៦-១៧ ខែមីនា នៅរាជធានីភ្នំពេញ៕