• 2019-02-16 02:34:36
  • បាល់ទាត់

Ozil គ្មាន​ចិត្ត​ចង់​ចេញ​ពី Arsenal ទោះ​បី​ Emery លែង​ត្រូវ​ការ

  • 2019-02-16 02:34:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mesut Ozil គ្មាន​បំណង​ចង់​ចេញ​ពី​ក្លឹប Arsenal ឡើយ ថ្វី​បើ​បច្ចុប្បន្ន​លោក Unai Emery មិន​បាន​ដាក់​ឈ្មោះ​គេ​ជា​ជម្រើស​ក៏​ដោយ។

Emery បាន​បញ្ជាក់​ច្បាស់​ៗ​​ថា Ozil​ មិន​ស្ថិត​ក្នុង​គម្រោង​របស់​លោក​ឡើយ ហើយ​លោក​ចង់​ឲ្យ​​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​រូប​​នេះ​ចាកចេញ​ពេល​ចប់​រដូវ​កាល​នេះ។ ប៉ុន្តែ​កីឡាករ​វ័យ​៣០​ឆ្នាំ​​គ្មាន​ចេតនា​ណា​មួយ​ចង់​ផ្ទេរ​ចេញ​នោះ​ទេ។

ក្លឹប​ជើង​ឯក​បារាំង​ Paris Saint-Germain បាន​ព្យាយាម​ខ្ចី​​ជើង Ozil កាល​ពី​ខែ​មុន ដើម្បី​បំពេញ​កន្លែង​របស់ Neymar​ដែល​របួស​ត្រូវ​សម្រាក​រហូត​ចប់​រដូវ​កាល។ ប៉ុន្តែ​ខណៈ​ដែល Arsenal​ បើ​ទ្វា​ឲ្យ PSG ទៅ​ហើយ Ozil ខ្លួន​នៅ​តែ​តាំង​ជំហរ​គ្មាន​ចិត្ត​ចង់​ចេញ​ពី​ក្លឹប។ Ozil ទើប​តែ​លេង​បាន​ជម្រើស​១១​នាក់​ដំបូង​បាន​តែ​មួយ​ប្រកួត​គត់ ក្នុង​ចំណោម​១០​ប្រកួត​ចុងក្រោយ​របស់ Arsenal៕​​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់