
- 2019-02-15 09:42:21
- បាល់ទាត់
ជើងឯក៤សម័យមណ្ឌលកំពង់ចាម Inter KPC អាចការពារតំណែងបានទេឆ្នាំនេះ?
- 2019-02-15 09:42:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជើងឯក៤សម័យមណ្ឌលកំពង់ចាម Inter KPC អាចការពារតំណែងបានទេឆ្នាំនេះ?
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ Tiger Street Football Festival 2019 មណ្ឌលទី៧ក្នុងទីរួមខេត្តកំពង់ចាម បានចាប់គូរួចរាល់ហើយនៅរសៀលថ្ងៃទី១៥ ខែកុម្ភៈនេះ ដែលមាន៧៦ក្រុមត្រូវប្រកួតប្រជែងគ្នា។
ប្រធានក្រុម Inter KPC ជើងឯកមណ្ឌលកំពង់ចាមឆ្នាំ២០១៨ បានឲ្យដឹងថា សម្រាប់ការប្រកួតឆ្នាំនេះមិនសូវមានទំនុកចិត្តថានឹងអាចការពារតំណែងនេះបានឬអត់ទេ ព្រោះកីឡាករភាគច្រើនគឺមានអាយុច្រើនទៅហើយ។ ក្ដីកង្វល់របស់ប្រធានក្រុមរូបនេះ គឺខ្លាចចាស់រឿងកម្លាំងតែម្ដង កីឡាកររបស់ខ្លួនភាគច្រើនអាយុក្បែរ៣០ឆ្នាំ និង៣០ជាងក៏មានដែរ ខណៈក្រុមផ្សេងៗមានសុទ្ធតែក្មេងៗ ប៉ុន្តែយ៉ាងណាក៏ដោយប្ដេជ្ញានឹងខំប្រឹងឲ្យអស់ពីសមត្ថភាព រក្សាមុខមាត់ក្រុម។
ការប្រកួតនេះជម្រុះពានរង្វាន់ខាងលើនេះ នឹងប្រកួតរយៈពេល២ថ្ងៃចាប់ពីព្រឹកម៉ោង៨ស្អែកនេះហើយនៅសួនច្បារជាប់មាត់ទន្លេក្នុងទីរួមខេត្តកំពង់ចាមតែម្ដង។ មណ្ឌលទី៧នេះមាន៧៦ក្រុមប្រកួតប្រជែងគ្នា ហើយកំណត់យកតែ៧ក្រុមប៉ុណ្ណោះបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រនៅរាជធានីភ្នំពេញនាថ្ងៃទី១៦-១៧ ខែមីនា ២០១៩។
កម្មវិធីប្រគំតន្ត្រីនៅកំពង់ចាម
យប់ទី១ ថ្ងៃទី១៦ ខែកុម្ភៈ៖ មានតារាចម្រៀងដូចជា អ្នកនាង ពេជ្រ សោភា លោក ឆន សុវណ្ណរាជ លោក នីកូ លោក ថែល ថៃ កញ្ញា រ៉េត ស៊ូហ្សាណា និង DJ Maili។
យប់ទី២ ថ្ងៃទី១៧ ខែកុម្ភៈ៖ កញ្ញា ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ កញ្ញា ទេប បូព្រឹក្ស លោក ដួង វីរៈសិដ្ឋ កញ្ញា ម៉ង់ ចាន់កញ្ញា និង DJ Maili ដែលផ្សាយផ្ទាល់តាមទូរទស្សន៍រស្មីហង្សមាសផងដែរ។
ប្រាក់រង្វាន់មណ្ឌលកំពង់ចាម៖
ក្រុមលេខ១ ទទួលបាន ១ ៥០០ដុល្លារ
ក្រុមលេខ២ ទទួលបាន ១ ០០០ដុល្លារ
ក្រុមលេខ៣ ទទួលបាន ៥០០ដុល្លារ
ក្រុមលេខ៤ ទទួលបាន ២០០ដុល្លារ
ក្រុមជយលាភីទូទាំងប្រទេស៖
ក្រុមលេខ១៖ ១ ៥០០០ ដុល្លារអាមេរិក
ក្រុមលេខ២៖ ៥ ០០០ ដុល្លារអាមេរិក
ក្រុមលេខ៣៖ ២ ៥០០ ដុល្លារអាមេរិក
ក្រុមលេខ៤៖ ១ ០០០ ដុល្លារអាមេរិក
មណ្ឌលបន្ទាប់ពីខេត្តកំពង់ចាមនេះទៅគឺ៖
មណ្ឌល ខេត្តកណ្ដាល៖ មណ្ឌលនេះក្រុមខេត្តកណ្ដាល ព្រៃវែង និងស្វាយរៀងមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។ ប្រកួតថ្ងៃទី៣ ខែមីនា។
មណ្ឌល រាជធានីភ្នំពេញ៖ ក្រុមនៅរាជធានីភ្នំពេញមានសិទ្ធិចុះឈ្មោះចូលរួមប្រកួត។ ប្រកួតថ្ងៃទី១៣-១៤-១៥ ខែមីនា។
ប្រកួតជុំផ្ដាច់ព្រ័ត្រទូទាំងប្រទេស៖ ថ្ងៃទី១៦-១៧ ខែមីនា នៅរាជធានីភ្នំពេញ៕