• 2019-02-16 01:27:22
  • បាល់ទាត់

បឹងកេត​នាំ​យក​កីឡាករ​ប្រេស៊ីល​ និង​អេស្ប៉ាញត្រៀមរដូវកាលថ្មី​

  • 2019-02-16 01:27:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បឹងកេត​​បាន​បង្ហាញ​មុខ​សមាជិក​បរទេស​ថ្មី​ក្នុង​ពិធី​ជប់លៀង​បើក​រដូវ​កាល​​២០១៩​នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា​ដែល​នឹង​ចាប់​ផ្តើម​នា​ខែ​មីនា​ខាង​មុខ​នេះ។

កីឡាករ​បរទេស​ទាំង​៥​នាក់​ដែល​លេង​នៅ​បឹងកេត​​រដូវ​កាល​នេះ​គឺ​២​នាក់​សមាជិក​ថ្មី​ និង​៣​នាក់​ជា​សមាជិក​ចាស់។ សមាជិក​​បរទេស​ថ្មី​គឺ​កីឡាករ​ប្រេស៊ីល​ Purcino Luiz Eduardo និង​កីឡាករ​អេស្ប៉ាញ​ Carrascosa Munoz Angel ដែល​​​ជំនួស​កីឡាករ​ប្រេស៊ីល​ Maycon ផ្លាស់​ទៅ​ក្លឹប​ Shan United  របស់​ប្រទេស​មីយ៉ាន់ម៉ា​ និង​កីឡាករ​នីហ្សេរីយ៉ា​ Esoh Paul Omogba ដែល​ចេញ​ទៅ​ណាហ្គាវើល។

កីឡាករប្រេស៊ីល Purcino Luiz Eduardo

គិត​ចាប់​តាំង​ពី​ឆ្នាំ​​២០០៦​មក​​រហូត​ដល់​២០១៧​ កីឡាករ​ Purcino Luiz Eduardo ធ្លាប់​លេង​ឲ្យ​ក្លឹប​ជា​ច្រើន​ដូច​ជា​ក្លឹប​ A.A Caldense របស់​ប្រេស៊ីល​ ក្លឹប​ថៃ​​ Buriram PEA, Sriracha, Osatospa Saraburi, Phuket, Police United, Phan Thong, ពី​ឆ្នាំ​២០១០​ដល់​២០១៦​ និង​ឆ្នាំ​២០១៧​លេង​នៅ​ Petaling Jaya ​ប្រទេស​ម៉ាឡេស៊ី។​ ដោយ​ឡែក​កីឡាករ​អេស្ប៉ាញ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​ប្រវត្តិ​​ឡើយ។

កីឡាករ​​អេស្ប៉ាញ Carrascosa Munoz Angel

ចំពោះ​បរទេស​៣​នាក់​ផ្សេង​ទៀត​គឺ កីឡាករ​ជប៉ុន Mizuno Hikara កីឡាករ​នីហ្សេរីយ៉ា Gbenga Samuel និង​កីឡាករ​នីហ្សេរីយ៉ា Julius Oiboh នៅ​បន្ត​ជា​មួយ​បឹងកេត​ដដែល​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ​។

ពិធី​បង្ហាញ​ឯកសណ្ឋាន​រដូវ​កាល​ថ្មី

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី