
- 2019-02-14 23:20:00
- បាល់ទាត់
ត្រៀមហើយនៅអ្នកកំពង់ចាម បាល់ទាត់និងប្រគំតន្ត្រី Tiger Street Football Festival 2019 ទៅដល់ចុងសប្តាហ៍នេះហើយ?
- 2019-02-14 23:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រៀមហើយនៅអ្នកកំពង់ចាម បាល់ទាត់និងប្រគំតន្ត្រី Tiger Street Football Festival 2019 ទៅដល់ចុងសប្តាហ៍នេះហើយ?
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ Tiger Street Football Festival 2019 បានធ្វើដំណើរដល់មណ្ឌលទី៧ ខេត្តកំពង់ចាមហើយចាប់ពីថ្ងៃទី១៦-១៧ ខែកុម្ភៈ និងមានការប្រគំតន្ត្រីចំនួនពីរយប់ជាប់ៗគ្នាតែម្ដង នៅសួនច្បារជាប់មាត់ទន្លេទីរួមខេត្តកំពង់ចាម។
សម្រាប់មណ្ឌលទី៧ នៃពានរង្វាន់បាល់ទាត់ដ៏ធំខាងលើនេះ គឺមានក្រុមចូលរួមចំនួន៧០ ហើយនឹងត្រូវចាប់ផ្ដើមប្រកួតជម្រុះពីព្រឹកថ្ងៃសៅរ៍ ទី១៦ រហូតដល់ថ្ងៃទី១៧ ខែកុម្ភៈផ្ដាច់ព្រ័ត្ររកក្រុមខ្លាំងចំនួន៧ដើម្បីបានឡើងមកភ្នំពេញ។
បន្ទាប់ពីធ្វើការប្រកួតនៅពេលថ្ងៃរួចមក ក៏មានការប្រគំតន្រ្តីកម្សាន្តសប្បាយជូនបងប្អូនអ្នកខេត្តកំពង់ចាមផងដែរ និងចូលរួមសម្ដែងពីកំពូលតារាចម្រៀងល្បីឈ្មោះនៅកម្ពុជានាពេលបច្ចុប្បន្ននេះ។
យប់ទី១ ថ្ងៃទី១៦ ខែកុម្ភៈ៖ មានតារាចម្រៀងដូចជា អ្នកនាង ពេជ្រ សោភា លោក ឆន សុវណ្ណរាជ លោក នី កូ លោក ថែល ថៃ កញ្ញា រ៉េត ស៊ូហ្សាណា និង DJ Maili។
យប់ទី២ ថ្ងៃទី១៧ ខែកុម្ភៈ៖ កញ្ញា ឱប សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ កញ្ញា ទេប បូព្រឹក្ស លោក ដួង វីរៈសិដ្ឋ និង កញ្ញា ម៉ង់ ចាន់កញ្ញា និង DJ Maili មានផ្សាយផ្ទាល់តាមទូរទស្សន៍រស្មីហង្សមាសផងដែរ។
ប្រាក់រង្វាន់មណ្ឌលកំពង់ចាម៖
ក្រុមលេខ១ ទទួលបាន ១៥០០ដុល្លារ
ក្រុមលេខ២ ទទួលបាន ១០០០ដុល្លារ
ក្រុមលេខ៣ ទទួលបាន ៥០០ដុល្លារ
ក្រុមលេខ៤ ទទួលបាន ២០០ដុល្លារ
ក្រុមជយលាភីទូទាំងប្រទេស៖
ក្រុមលេខ១៖ ១ ៥០០០ ដុល្លារអាមេរិក
ក្រុមលេខ២៖ ៥ ០០០ ដុល្លារអាមេរិក
ក្រុមលេខ៣៖ ២ ៥០០ ដុល្លារអាមេរិក
ក្រុមលេខ៤៖ ១ ០០០ ដុល្លារអាមេរិក
មណ្ឌលបន្ទាប់ពីខេត្តកំពង់ចាមនេះទៅគឺ៖
មណ្ឌល ខេត្តកណ្ដាល៖ មណ្ឌលនេះក្រុមខេត្តកណ្ដាល ព្រៃវែង និងស្វាយរៀងមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។ ប្រកួតថ្ងៃទី៣ ខែមីនា។
មណ្ឌល រាជធានីភ្នំពេញ៖ ក្រុមនៅរាជធានីភ្នំពេញមានសិទ្ធិចុះឈ្មោះចូលរួមប្រកួត។ ប្រកួតថ្ងៃទី១៣-១៤-១៥ ខែមីនា។
ប្រកួតជុំផ្ដាច់ព្រ័ត្រទូទាំងប្រទេស៖ ថ្ងៃទី១៦-១៧ ខែមីនា នៅរាជធានីភ្នំពេញ៕