- 2019-02-10 04:42:04
- បាល់ទាត់
Buffon ធ្លាប់ឈ្នះពានស្ទើរគ្រប់ប្រភេទក្នុងអាជីពជាង២៤ឆ្នាំ ប៉ុន្តែចង់ឈ្នះពាន១ជាមួយ PSG
- 2019-02-10 04:42:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Buffon ធ្លាប់ឈ្នះពានស្ទើរគ្រប់ប្រភេទក្នុងអាជីពជាង២៤ឆ្នាំ ប៉ុន្តែចង់ឈ្នះពាន១ជាមួយ PSG
ចន្លោះមិនឃើញ
កំពូលកីឡាករចាស់វស្សា Gianluigi Buffon ឈានដល់វ័យ៤១ឆ្នាំហើយ ដោយបានបន្តដំណើរលើអាជីពបាល់ទាត់អស់ជាង២៤ឆ្នាំ និង បានសាងប្រវត្តិដ៏អស្ចារ្យរាប់មិនអស់ ដូចជាឈ្នះពាន World Cup ហើយក៏ធ្លាប់លេងសូម្បីលីគទី២មួយរដូវកាលផងដែរ ធ្លាប់ឈ្នះពានក្នុងស្រុកជាច្រើនជាមួយ Juventus និង ពានអ្នកចាំទីល្អសម្រាប់ខ្លួនឯង ប៉ុន្តែមានតែមាន១គត់ដែល Buffon មិនដែលបានប៉ះគឺ Champions League។
អាយុ ៤១ ឆ្នាំអាចជាឱកាសចុងក្រោយរបស់ Buffon ដើម្បីបានថើបពាន Champions League ។ កិច្ចសន្យារបស់អ្នកចាំទីអ៊ីតាលីជាមួយក្លឹប Paris Saint-Germain នឹងចប់ត្រឹមរដូវក្តៅឆ្នាំ ២០១៩ ប៉ុន្តែអាចបន្តថែម១ឆ្នាំទៀត។
Buffon វិះនឹងស្គាល់រសជាតិពាន Champions League ដំបូងក្នុងអាជីព ប៉ុន្តែ Juventus ត្រូវចាញ់ដោយបាល់ប៉េណាល់ទី AC Milan ក្នុងរដូវកាល ២០០២-០៣ នៅវគ្គផ្តាច់ព្រ័ត្រ បើទោះជា Buffon សង្រ្គោះបាល់ប៉េណាល់ទីបាន២គ្រាប់ក្តី។
ជាថ្មីម្តងទៀត ក្រោយរង់ចាំអស់១២ឆ្នាំ Juventus បានឡើងទៅលេង Champions League នៅវគ្គផ្ដាច់ព្រ័ត្រម្តងទៀតទល់នឹង Barcelona។ គ្រាប់បាល់ស៊ុតបញ្ចូលទីពី Ivan Rakitic, Luis Suarez និង Neymar ធ្វើឱ្យ Barcelona ទទួលជ័យជម្នះ ៣-១ លើ Juventus ហើយបានធ្វើឲ្យ Buffon ខកចិត្តម្តងទៀត។
២ឆ្នាំក្រោយមក Buffon មើលឃើញក្តីសង្ឃឹមថា បានលើកពាន Champions League ក្រោយ Juventus បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រម្តងទៀត។ យ៉ាងណា Cristiano Ronaldo បានបញ្ចប់សុបិនកណ្តាលថ្ងៃរបស់អតីតអ្នកចាំទី Juventus ដោយតារាឆ្នើមសញ្ជាតិព័រទុយហ្គាល់រកបាន២គ្រាប់ឲ្យ Real Madrid លត់ Juventus ៤-១ នៅវគ្គផ្តាច់ព្រ័ត្រដើម្បីលើកពានទ្វីបអឺរ៉ុប ទុកឲ្យ Buffon បានត្រឹមឈរយំទឹកភ្នែករលីងរលោង។
Buffon បាននិយាយថា គម្រោងលើកពាន Champions League ជាមួយ PSG ដូចជាមិនសង្ឃឹមឡើយ ពិសេសនៅពេលដែល Neymar រងរបួសត្រូវសម្រាករយៈពេលយូរ ប៉ុន្តែ កីឡាករជើងចាស់បានសារភាពថានឹងមិនបោះបង់បំណងនេះឡើយដរាបណាខ្លួននៅអាចលេងបាល់កើត។
វីដេអូហាយឡាយវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ២០១៧ រវាង Juventus និង Real Madrid