/sportevezzzzzzzzzzzzzzzzzzzzzzzzzzzzz/raksmey/sportevezzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzzz(3)/5c59732653cf1_1549366020_medium.jpg)
- 2019-02-05 11:41:13
- បាល់ទាត់
កីឡាករទាំង ៣រូបដែលបានឈ្នះស្បែកជើងមាសជាមួយពីរក្លឹបផ្សេងគ្នា
- 2019-02-05 11:41:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករទាំង ៣រូបដែលបានឈ្នះស្បែកជើងមាសជាមួយពីរក្លឹបផ្សេងគ្នា
ចន្លោះមិនឃើញ
ស្បែកជើងមាស ជាពានមួយសម្រាប់កីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេទាំងកម្មវិធីក្នុងស្រុក និងកម្មវិធីប្រចាំទ្វីបអឺរ៉ុប។ ពានមួយនេះ មានកីឡាករជាច្រើនបានឈ្នះ តែកម្រមានអ្នកឈ្នះនៅក្លឹបពីរផ្សេងគ្នាណាស់។
ខាងក្រោមនេះហើយជាកីឡាករ ៣រូបដែលបានឈ្នះស្បែកជើងមាសនៅក្លឹបអាជីពពីររបស់ពួកគេ៖
១. Cristiano Ronaldo៖ ខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះ បានឈ្នះស្បែកជើងមាសនៅក្លឹបបិសាចក្រហម Manchester United និងក្លឹបអធិរាជស Real Madrid ដោយនៅក្លឹបអង់គ្លេស រូបគេបានឈ្នះនៅរដូវកាល ២០០៧/០៨ ដែលពេលនោះរូបគេរកបាន ៣១គ្រាប់។ លុះនៅក្នុងប្រទេសអេស្ប៉ាញវិញ រូបគេឈ្នះចំនួន ៣ដង ដោយនៅរដូវកាល ២០១០/១១ រូបគេរកបាន ៤០គ្រាប់ រដូវកាល ២០១៣/១៤ រកបាន ៣១គ្រាប់ និងរដូវកាល ២០១៤/១៥ កីឡាកររូបនេះរកបាន ៤៨គ្រាប់។
២. Luis Suarez៖ ខ្សែប្រយុទ្ធអ៊ុយរុយហ្គាយរូបនេះ ធ្លាប់ឈ្នះជាមួយក្លឹប Liverpool និងក្លឹប Barcelona ដោយឈ្នះកាលនៅក្លឹប Liverpool ក្នុងរដូវកាល ២០១៣/១៤ ដែលរកបាន ៣១គ្រាប់ (ឈ្នះរួមគ្នាជាមួយ Ronaldo) ហើយឈ្នះពេលប្រកបអាជីពនៅក្លឹប Barcelona ក្នុងរដូវកាល ២០១៥/១៦ ដែលរូបគេរកបាន ៤០គ្រាប់។
៣. Diego Forlan៖ ខ្សែប្រយុទ្ធអ៊ុយរុយហ្គាយរូបនេះ ធ្លាប់ឈ្នះជាមួយក្លឹប Villareal កាលពីរដូវកាល ២០០៣/០៤ ដោយរកបាន ២៥គ្រាប់ និងឈ្នះនៅក្លឹប Atletico Madrid កាលពីរដូវកាល ២០០៨/០៩ ដោយរកបាន ៣២គ្រាប់៕