
- 2019-02-01 10:00:34
- បាល់ទាត់
Tiger Street Football Festival 2019 មណ្ឌលប៉ោយប៉ែតចាប់គូរួចរាល់
- 2019-02-01 10:00:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tiger Street Football Festival 2019 មណ្ឌលប៉ោយប៉ែតចាប់គូរួចរាល់
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ Tiger Street Football Festival 2019 មណ្ឌលប៉ោយប៉ែតបានចាប់គូរួចរាល់មុននេះ ដែលមានក្រុមចូលរួមចំនួន ៦៨ នឹងធ្វើការប្រកួតប្រជែងរយៈពេលចំនួន២ថ្ងៃគឺថ្ងៃទី២ និងទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្រុងប៉ោយប៉ែត។
មណ្ឌលប៉ោយប៉ែតចម្រាញ់យក ៦ ក្រុមខ្លាំងឡើងទៅប្រកួតដំណាក់កាលផ្ដាច់ព្រ័ត្រនៅភ្នំពេញ។ មណ្ឌលនេះក្រុមខេត្តក្រុងប៉ោយប៉ែត ប៉ៃលិន និងបន្ទាយមានជ័យមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។ ការប្រកួតនេះ នឹងមានការផ្សាយផ្ទាល់តាមរយៈ Page ផ្លូវការរបស់ Tiger Beer ។
សម្រាប់ការប្រគំតន្ត្រីមានរយៈពេលពីរថ្ងៃគឺថ្ងៃទី២ កុម្ភៈ មានអ្នកនាង ពេជ្រ សោភា ណុប បាយ៉ារិទ្ធ កញ្ញា ឈិន ម៉ានិច្ច លោក នីកូ និងកញ្ញា ប៉ាច គីមមួយ។ ចំណែកការប្រគំតន្ត្រីថ្ងៃ៣ ខែកុម្ភៈ មានលោក ឆន សុវណ្ណារាជ កញ្ញា ឱក សុគន្ធកញ្ញា កញ្ញា ទេព បូព្រឹក្ស លោក ដួង វីរៈសិទ្ធ និងកញ្ញា រ៉េត ស៊ូហ្សាណា ។ ការប្រគំតន្ត្រីថ្ងៃទី៣ កុម្ភៈ នេះមានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ រស្មី ហង្សមាសផងដែរ។
ការចាប់គូ៖
Serey Sophon United C Vs Donbosco FC 2
Serey Sophon B Vs Sisophon FC C
BHC Eangle FC B Vs Neak Beauty FC
Serey Sophon A Vs Toul Brasat FC
Sis And Bro Vs លី ហេងឆាយ
Friendliness FC Vs T O P United
Stars Gold Vs City Hunter
Sisophon FC A Vs Songha Bosco FC 2 XB
Sisophon FC B Vs Bun Koy Youth FC
FC Vegas Vs Poi Pet Empire FC A
Nimet United Vs MTT Team
Bong Yeak Family FC Vs BHC Engle A
Mad Lions Vs Bun Kuy B
Green Dragon Vs Young Boy Team
Sport World Club Vs Family FC A
Refresh Poi Pet Vs Siefa FC C
Family FC B Vs Old Lion
K Zone Vs Adventour FC
DNA FC Vs Key Stone FC
Tonsay Sor Vs Blooming FC A
Poison Shark Vs The Firs FC
Poi Pet International School Vs Bun Koy Legends
Victory Poi Pet FC Vs UBO FC
Drama FC Vs Entry Khiv Poi Pet FC
Bun Koy FC Vs Don Bosco
Blooming FC B Vs Chicken Black
Poi Pet Empire FC B Vs Samrong City
TOP United A Vs Siefa FC B
Elegant Classic FC Vs Siefa FC A
Sbey Roeurng FC Vs Bun Koy FC A
ECO Sport Vs Songha Donbosco FC
Pisnuka A Vs Rong Khlue Tiger
Pisnuka B Vs Young Boy FC
Sessamut Printer Vs បន្ទប់ជួលអភព្វ
ប្រាក់រង្វាន់មណ្ឌលក្រុងប៉ោយប៉ែតមាន
ក្រុមលេខ១៖ ១៥០០ ដុល្លារអាមេរិក
ក្រុមលេខ២៖ ១០០០ ដុល្លារអាមេរិក
ក្រុមលេខ៣៖ ៥០០ ដុល្លារអាមេរិក
ក្រុមលេខ៤៖ ២០០ ដុល្លារអាមេរិក
ក្រុមជយលាភីទូទាំងប្រទេស
ក្រុមលេខ១៖ ១ ៥០០០ ដុល្លារអាមេរិក
ក្រុមលេខ២៖ ៥ ០០០ ដុល្លារអាមេរិក
ក្រុមលេខ៣៖ ២ ៥០០ ដុល្លារអាមេរិក
ក្រុមលេខ៤៖ ១ ០០០ ដុល្លារអាមេរិក
មណ្ឌលបន្ទាប់ពីបញ្ចប់នៅប៉ោយប៉ែតមាន៖
មណ្ឌល ខេត្តសៀមរាប ៖ មណ្ឌលនេះក្រុមខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ និងកំពង់ធំមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។ ប្រកួតថ្ងៃទី៨ ៩ ១០ ខែកុម្ភៈ។
មណ្ឌល ខេត្តកំពង់ចាម ៖ មណ្ឌលនេះក្រុមខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ព្រៃវែង និងស្វាយរៀងមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។ ប្រកួតថ្ងៃទី១៦ ១៧ ខែកុម្ភៈ។
មណ្ឌល ខេត្តកណ្ដាល ៖ មណ្ឌលនេះក្រុមខេត្តកណ្ដាល ព្រៃវែង និងស្វាយរៀងមានសិទ្ធិចុះឈ្មោះចូលរួមប្រកួតបាន។ ប្រកួតថ្ងៃទី៣ ខែមីនា។
មណ្ឌល រាជធានីភ្នំពេញ ៖ ក្រុមនៅរាជធានីភ្នំពេញមានសិទ្ធិចុះឈ្មោះចូលរួមប្រកួត។ ប្រកួតថ្ងៃទី១៣ ១៤ ១៥ ខែមីនា។
ប្រកួតជុំផ្ដាច់ព្រ័ត្រទូទាំងប្រទេស ៖ ថ្ងៃទី១៦ ១៧ ខែមីនា នៅរាជធានីភ្នំពេញ។