- 2019-01-29 02:20:17
- បាល់ទាត់
ប្រកួតបង្ហាញខ្លួនដំបូងក្នុងដី Morata ត្រូវប៉ះ Real Madrid
- 2019-01-29 02:20:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រកួតបង្ហាញខ្លួនដំបូងក្នុងដី Morata ត្រូវប៉ះ Real Madrid
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធរបស់ Chelsea កីឡាករ Alvaro Morata បានមកចូលរួមជាមួយ Atletico Madrid ជាផ្លូវការហើយក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល១៨ខែ។
តាមការឲ្យដឹង ការប្រកួតបង្ហាញខ្លួនដំបូងក្នុងកីឡដ្ឋាន Wanda Metropolitano កីឡាករអេស្ប៉ាញរូបនេះនឹងត្រូវប៉ះក្រុមចាស់របស់ខ្លួន Real Madrid នៅថ្ងៃទី ៩ ខែ កុម្ភៈ។ យ៉ាងណាមិញ កីឡាករវ័យ២៦ឆ្នាំអាចនឹងបង្ហាញខ្លួនដំបូងឲ្យ Atletico Madrid ពេលលេងក្រៅដីជួប Getafe នៅសប្ដាហ៍នេះ។
Morata ចូលរួមជាមួយ Chelsea ក្រោយផ្ទេរពី Real Madrid កាលពីខែ កក្កដា ឆ្នាំ ២០១៧ ក្នុងតម្លៃកំណត់ត្រាក្លឹប៦០លានផោនក្នុងកុងត្រា៥ឆ្នាំ។ គេបានបង្ហាញខ្លួន៤៧ប្រកួតនៅ Premier League រកបាន១៦គ្រាប់។ ពីអតីតកាល Morata ក៏មានប្រភពចេញពីយុវជនរបស់ Atletico Madrid ដែរ មុនពេលទៅចូលរួមជាមួយ Real Madrid៕