• 2019-01-28 08:08:36
  • បាល់ទាត់

កុមារអង្គការ ៨ នាក់ ត្រៀមហាត់សាកល្បងនៅភ្នំពេញក្រោន ក្រោយជម្រុះនៅ Smart Community Cup

  • 2019-01-28 08:08:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ ក្រុមហ៊ុន Smart Axiata បាន​រៀបចំ​ការ​ប្រកួត​បាល់ទាត់ និង​កម្មវិធី​ហ្វឹកហាត់​បាល់ទាត់ ដែល​ផ្ដោត​លើ​ការ​អភិ​វ​ឌ្ឍ​យុវជន សមភាព​យេនឌ័រ ការ​ព​ង្រឹ​ង​អំណា​ច​ស្ត្រី និង​សុខុមាលភាព​នៃ​ការ​រស់នៅ។ កម្មវិធី Smart Community Cup ត្រូវបាន​ធ្វើឡើង​ក្រោម​កិច្ច​សហប្រតិបត្តិ​ជាមួយ​មូល​និធិ​បណ្ដុះ​បណ្ដាល​កីឡាបាល់ទាត់​អាស៊ី​(ASA) សមាគម​កាយ​រឹទ្ធ​បាល់ទាត់​អាជីព​(PFSA) និង​អង្គការ​ក្រៅ​រាជ​រដ្ឋាភិបាល​ចំនួន​៥​ផ្សេង​ទៀត។

ក្រុម​ចំនួន​១៦​ក្រុម​បាន​ចូលរួម​ក្នុងការ​ប្រកួត​រយៈពេល​ ២ ​ថ្ងៃ​នេះ ដែល​មាន​កីឡាករ​ប្រុស​-​ស្រី​អាយុ​ក្រោម​១៤​ឆ្នាំ និង​ក្រោម ១៨​ឆ្នាំ ដែល​ធ្វើឡើង​ក្នុង​ពហុកីឡាដ្ឋាន​ RSN។ ​កីឡាករ​ទាំងអស់​ត្រូវ​បាន​ជ្រើសរើស​ពី​អង្គការ​ World Vision Cambodia អង្គការ​ស្នាម​ញញឹម​នៃ​កុមារ (PSE) អង្គការ​មូល​និធិ​កុមារ​កម្ពុជា មូល​និធិ Indochina Starfish Foundation និង អង្គការ Happy Football Cambodia Australia។

ក្រោយ​ការ​ប្រកួត កីឡាករ​វ័យក្មេង​ចំ​នួន ៨ នាក់​មកពី PSE, ISF និង World Vision ត្រូវបាន​ជ្រើសរើស​ដោយ​គ្រូ​គ្រូបង្វឹក PFSA ដើម្បី​ចូលរួម​ការ​ហ្វឹកហាត់​សាកល្បង​នៅ​ភ្នំពេញ​ក្រោន​នៅក្នុង​សប្តាហ៍​ខាងមុខ​។

គម្រោង​នេះ​ ​រៀ​ប​ចំ​ឡើង​ដោយ​ក្រុមហ៊ុន Smart ក្នុង​ភាពជា​ដៃគូ​ជាមួយ​មូល​និធិ​បណ្ដុះ​បណ្ដាល​កីឡាបាល់ទាត់​អាស៊ី​(ASA) ។ មូល​និធិ​នេះ បាន​ផ្តល់​កម្មវិធី​អប់​រំ​វិ​ស័​យ​កីឡា​ដល់​ប្រជា​ពលរដ្ឋ​ជាង ២​លាន​នាក់​នៅ​ទូទាំង​ពិ​ភព​លោក​ដែល​មាន​គោល​បំណង​ពង្រីក​ប្រជាប្រិយភាព​នៃ​កីឡាបាល់ទាត់​ក្នុង​ចំណោម​កុមារី និង​កុមារា​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​កម្មវិធី​ប​ណ្ដុះ​បណ្ដាល​កីឡា​ថ្នាក់​មូលដ្ឋាន​។

នាយក​ប្រតិ​ប​ត្ត​ក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន (Thomas Hundt) បាន​លើក​ឡើង​ថា​៖ “​កម្មវិធី Smart Community Cup គឺជា​កម្មវិធី​ដែល​រៀបចំឡើង​ដើម្បី​អបអរ​ដល់​រាល់​ការងារ​ទាំងអស់​ដែល​យើង​បាន​ធ្វើ​ជាមួយ​អង្គការ​ដៃគូ​របស់​យើង​នៅ​ក្នុង​វិ​ស័​យ​អប់​រំ​កីឡា​សហគមន៍។ យើង​មាន​បំណង​ជំរុញ​យុវជន​ឲ្យ​ចូលរួម​ក្នុង​សកម្មភាព​វិជ្ជមាន​ជាច្រើន និង​ផ្តល់​ភាព​សប្បាយរីករាយ​ឲ្យ​ពួកគេ មិន​ត្រឹមតែ​ជួយ​ដល់​សុខភាព​រាងកាយ​មាំមួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បង្កើន​ក្ដី​ស្រមៃ​របស់​ពួកគេ​ជុំវិញ​កីឡាបាល់ទាត់ ក៏ដូចជា​បំប៉ន​ជំនា​ញ​លេង​បាល់ទាត់​របស់​ពួកគេ​ផងដែរ​។​”

លោក Lee Hawkins ស្ថាបនិក និង​ជា​ទី​ប្រឹក្សា​បច្ចេកទេស របស់​មូល​និធិ​បណ្ដុះ​បណ្ដាល​កីឡាបាល់ទាត់​អាស៊ី​(ASA) បាន​​រៀបរាប់​ថា​៖ “​មូល​និធិ ASA បាន​រៀបចំ​កម្មវិធី​កីឡា​សម្រាប់​ការ​អភិវឌ្ឍន៍ នៅ​ក្នុង​ប្រទេស​ជាច្រើន​ចាប់​តាំង​ពី​ឆ្នាំ ២០០១​។ Smart Community Cup ពិតជា​បានផ្តល់​នូ​វ​បទ​ពិសោធ​សិក្សា​ល្អៗ ដល់​យុវជន​កម្ពុជា។ យើង​សង្ឃឹមថា​កម្មវិធី​នេះ​នឹងប​ន្ត​កសាង​ភាព​ជោគ​ជ័​យ​របស់​ខ្លួន និង​លើកកម្ពស់​ការ​អភិ​វ​ឌ្ឍ​បំនិន​ជីវិត ក៏ដូចជា​សមភាព​យេនឌ័រ​ឲ្យ​កាន់តែ​ទូលំ​ទូលាយ​ថែម​ទៀ​ត​នៅ​ពេល​អនាគត"។

ក្រៅពី​ការ​ប្រកួត​បាល់ទាត់​រវាង​ក្រុម​មកពី​អង្គការក្រៅរដ្ឋាភិបាល ក៏​មាន​សិស្ស​វិទ្យា​ល័យ​ប្រហែលជាង​២០០ នាក់ ​និង​កីឡាករ​បាល់ទាត់​ជាង ២០០ នាក់​ក៏បាន​ចូលរួម​ក្នុង​កម្មវិធី​កាយ​រិទ្ធ​និង​ការហ្វឹកហាត់​បាល់ទាត់​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​ផង​ដែរ។

លោក Dean Whitehouse គ្រូបង្វឹក​របស់ PFSA និង​ជា​គ្រូបង្វឹក​ក្នុង​សា​លាប​ណ្ដុះ​បណ្ដាល​កីឡាបាល់ទាត់​ក្លឹប Manchester United បាន​ពោល​​ថា​៖ “​ការលេង​បាល់ទាត់​គឺជា​ឧបករណ៍​គរុកោសល្យ​ដ៏​មាន​ឥទ្ធិ​ពល​ក្នុង​ការបង្កើត​ការ​យល់ដឹង ខណៈដែល​ផ្តល់​នូ​វ​អត្ថប្រយោជន៍​យូរអង្វែង​នៅក្នុង​វិស័យ​ជាច្រើន​ដូចជា ការ​អប់​រំ សុខភាព និង​ការ​អភិ​វ​ឌ្ឍ​ន៍​ខ្លួន​។ ខ្ញុំ​ពិតជា​រីករាយ​ជាមួយ​នឹង​ពេលវេលា​ដែល​បាន​ចំ​ណាយ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ធ្វើការ​ជាមួយ​យុវ​ជន​ដែល​មាន​ការចាប់អារម្មណ៍​ខ្ពស់​ខ្ពស់ និង​គ្រូបង្វឹក​ដែល​មាន​សក្ដា​នុព​ល​ជាច្រើន​នា​ចុង​សប្តាហ៍​នេះ​។​”

សម្រាប់​ព័ត៌មាន​បន្ថែម ទា​ក់ទង​នឹង​គំនិត​ផ្តួចផ្តើម​ទំ​នួ​ល​ខុសត្រូវ​របស់​ក្រុមហ៊ុន និង​ស្ថិរភាព​របស់​ក្រុមហ៊ុន Smart សូម​តាមដាន នៅលើ​ទំព័រ​ហ្វេស​ប៊ុ​ក Smart Axiata តាម​គេហ​ទំព័រ​នេះ ឬក៏​ចូល​មកកាន់​គេហ​ទំព័រ www.smart.com.kh ៕​

អត្ថបទ៖ សុខណា

មតិយោបល់