• 2019-01-28 02:49:15
  • បាល់ទាត់

Morata នឹង​ចុះ​កុងត្រា​រយៈពេល​ប៉ុន្មាន​ ប្រសិន​ផ្លាស់​ទៅ Atl Madrid មែន?

  • 2019-01-28 02:49:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Alvaro Morata បាន​ធ្វើ​តេស្ដ​ពិនិត្យ​សុខភាព​ជាប់​ហើយ​ជាមួយ​ក្លឹប Atletico Madrid សង្ឃឹម​ថា​នឹង​អាច​ផ្លាស់​ត្រលប់​ទៅ​កាន់​ប្រទេស​អេស្ប៉ាញ​វិញ​ឆាប់​ៗ។

តាម​ការ​ឲ្យ​ដឹង​ កីឡាករ​វ័យ​២៦​ឆ្នាំ​​នឹង​ចុះ​កុងត្រា​ខ្ចី​ជើង​រយៈ​១៨​ខែ ជាមួយ Atletico។ ការ​ចាកចេញ​របស់ Morata ក្រោយ​ការ​មក​ដល់​របស់​ខ្សែ​ប្រយុទ្ធ Gonzalo Higuain ដែល​ Chelsea ខ្ចី​ជើង​ពី Juventus។ សម្រាប់​ Morata ផ្ទាល់​ក៏​ធ្លាប់​ប្រាប់​លោក Maurizio Sarri ដែល​ថា​គេ​ចង់​ចេញ​ពី​តោ​ខៀវ​នៅ​ខែ​មករា​នេះ។

អតីត​កីឡាករ​របស់ Real Madrid បាន​ចុះ​កុងត្រា​រយៈពេល​៥​ឆ្នាំ ពេល​ដែល​គេ​មក​ចូលរួម​ជាមួយ Chelsea ក្នុង​តម្លៃ​កំណត់ត្រា​របស់​ក្លឹប​៦០​លាន​ផោន កាល​ពី​ខែ កក្កដា ឆ្នាំ ២០១៧។ Morata លេង​នៅ Premier League បាន​៤៧​ប្រកួត​ ទាត់​បញ្ចូល​ទី​បាន​១៦​គ្រាប់៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់