• 2019-01-27 02:06:58
  • បាល់ទាត់

Monaco បន្ត​បរាជ័យ​ដុនដាប ទោះ​​មាន Cesc Fabregas ទៅ​ជួយ

  • 2019-01-27 02:06:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Monaco បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​កំពុង​ប្រជែង​រក​កន្លែង​រស់​​នៅ Ligue 1 គឺ Djon នៅ​ប្រកួត​ដំបុង​ចាប់​តាំង​ពី​បណ្ដេញ​លោក Thierry Henry ចេញ​ពី​ក្លឹប។

អតីត​ជម្រើស​ជាតិ​បារាំង Henry ត្រូវ​បាន​បញ្ចប់​តួនាទី​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់​ពី​ដឹក​នាំ​​បាន​៣​ខែ ឈ្នះ​តែ​៥​ប្រកួត​ប៉ុណ្ណោះ ក្នុង​ចំណោម​២០​ប្រកួត។ លោក Leonardi Jardim ត្រូវ​បាន​តែងតាំង​ជំនួស​កន្លែង​ Henry កាល​ពី​ថ្ងៃ​សុក្រ។

កីឡាករ  Kwon Chang-Hoon និង Naim Sliti បាន​ទាត់​បញ្ចូល​ទី​ម្នាក់​មួយ​គ្រាប់ ជួយ Dijon ឈ្នះ Monaco ឡើង​មក​ផុត​ពី​តំបន់​ដែល​ត្រូវ​គេ​កាត់​ចោល។ សម្រាប់​ការ​ប្រកួត​នេះ​ខ្សែ​បម្រើ Cesc Fabregas ដែល​ Monaco ទិញ​ពី Chelsea ក៏​បាន​ចូល​លេង​ដែរ​តែង​នៅ​​មិន​អាច​ជួយ​ក្លឹប​ផុត​ពី​លេខ​១៨​ក្នុង​តារាង​ពិន្ទុ៕​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់