- 2019-01-23 02:23:08
- បាល់ទាត់
គួច សុកុម្ភៈ បង្ហើបការវិវឌ្ឍកូនប្រុសដែលកំពុងមានជំងឺលូតលាស់សតិបញ្ញាយឺត
- 2019-01-23 02:23:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួច សុកុម្ភៈ បង្ហើបការវិវឌ្ឍកូនប្រុសដែលកំពុងមានជំងឺលូតលាស់សតិបញ្ញាយឺត
ចន្លោះមិនឃើញ
ប្រធានក្រុមជម្រើសជាតិកម្ពុជា គួច សុកុម្ភៈ បង្ហើបថា កូនប្រុសរបស់ខ្លួន ដែលកំពុងមានជំងឺលូតលាស់សតិបញ្ញាយឺតនោះ អាចវិវឌ្ឍន៍ខិតទៅរកចំណុចវិជ្ជមានបានប្រមាណជា ៥ % ហើយ បន្ទាប់ពីប្រឹងប្រែងបង្ហាត់ដោយរូបគេផ្ទាល់ និងគ្រួសារនៅផ្ទះជារៀងរាល់ថ្ងៃ។
កន្លងមកខ្សែបម្រើរបស់កម្ពុជាខាងលើបានប្រឹងប្រែងបង្ហាត់កូនប្រុសរបស់ខ្លួន និងបន់ស្រន់ ដើម្បីឲ្យអាការៈជំងឺនេះបានប្រសើរឡើង។ ជាងនេះទៅទៀត កុម្ភៈ បានសរសេរពាក្យ « U Can Speak » នៅលើស្បែកជើងរបស់ខ្លួន ក្នុងគោលបំណងដើម្បីលើកទឹកចិត្តដល់កូនប្រុស ឲ្យចេះនិយាយដូចក្មេងដ៏ទៃ។
អស់រយៈពេលជាច្រើនឆ្នាំមកនេះ កុម្ភៈ បានព្យាយាមធ្វើតាមគ្រូពេទ្យ ដោយបង្ហាត់កូនប្រុសរបស់ខ្លួន ជារៀងរាល់ថ្ងៃ។ ជាលទ្ធផលឃើញថា កូនប្រុសមានការរីកចម្រើនបានប្រមាណជា ៥% ។ ប្រធានក្រុមណាហ្គាវើលរូបនេះក៏ធ្លាប់យកកូនប្រុសរបស់ខ្លួនទៅព្យាបាលនៅប្រទេសថៃម្ដងដែរ ប៉ុន្តែពេទ្យនៅទីនោះបានប្រាប់មកកាន់គេថា ឲ្យ កុម្ភៈ និងក្រុមគ្រួសារ ប្រឹងប្រែងបង្ហាត់នៅផ្ទះរាល់ថ្ងៃទៅ ពីព្រោះគ្មានជម្រើសខុសពីនេះឡើយ៕