- 2019-01-21 02:58:48
- បាល់ទាត់
Henry សូមទោសដែលជេរយាយកីឡាកររបស់ក្លឹប Strasbourg ថា ស្រីខូច
- 2019-01-21 02:58:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Henry សូមទោសដែលជេរយាយកីឡាកររបស់ក្លឹប Strasbourg ថា ស្រីខូច
ចន្លោះមិនឃើញ
Thierry Henry បានធ្វើការសូមទោសសម្រាប់ការហៅយាយរបស់គូប្រកួតថា ស្រីខូច អំឡុងពេល Monaco បរាជ័យធ្ងន់ក ៥-១ ដោយសារក្រុម Strasbourg ក្នុង Ligue 1។
អតីតវីរបុរសរបស់ Arsenal បានផ្ទុះកំហឹងពេលដែលកីឡាករ Kenny Lala របស់ក្លឹប Strasbourg ព្យាយាមអូសបន្លាយពេលវេលាបោះបាល់នៅវគ្គទី១។ គ្រានោះ Henry បានស្រែកទៅកាន់ Lala ដោយសម្ដីអសុរសថា៖ “នាទី៤៣ហើយ យាយហែងស្រីខូច” មុនពេលប្រាប់ទៅអាជ្ញាកណ្ដាលថា "លើម៉ោងហើយ គេគួរតែឈប់"។
ការចាញ់នេះធ្វើឲ្យ Monaco មិនស្គាល់ពាក្យឈ្នះសោះចាប់តាំងពីដើមខែ ធ្នូ បន្តនៅលេខ១៨ គន្លាតពីរពិន្ទុពីក្រុមលេខ១៧ Dijon ដែលសល់ពីរប្រកួតក្នុងដៃទៀត។ ចំពោះកំហុសសម្ដីខាងលើ Henry បានចេញមកសូមទោសថា គេពិតស្ដាយអ្វីដែលបានកើតឡើង។ វាគឺប្រតិកម្មរបស់មនុស្ស គេពិតជាសោកស្ដាយចំពោះរឿងទាំងអស់៕