
- 2019-01-15 04:16:02
- បាល់ទាត់
ក្លឹបណាខ្លះបាននាំចូលកីឡាករបរទេសរួចរាល់ ហើយក្លឹបណាខ្លះមិនទាន់?
- 2019-01-15 04:16:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹបណាខ្លះបាននាំចូលកីឡាករបរទេសរួចរាល់ ហើយក្លឹបណាខ្លះមិនទាន់?
ចន្លោះមិនឃើញ
ការប្រកួតលីគកំពូលកម្ពុជារដូវកាលថ្មី នឹងចាប់ផ្ដើមដំណើរការចាប់ពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ ដែលកំណត់ឲ្យមានក្រុមចំនួន ១២ ចូលរួមប្រកួតប្រជែង។ តើគិតត្រឹមព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នេះតើក្លឹបណាខ្លះបាននាំចូលកីឡាករបរទេសរួចរាល់ខ្លះ?
ក្លឹបទាំង១២ ត្រូវបានអនុញ្ញាតឲ្យមានកីឡាករបរទេស ៥ នាក់។ ប៉ុន្តែសម្រាប់អគ្គិសនីកម្ពុជាពួកគេបានកំណត់មិនប្រើកីឡាករបរទេស ស្របពេលក្លឹបទី១២ ដែលត្រូវជំនួសក្លឹបវេស្ទើនភ្នំពេញ ដែលបានធ្លាក់ចេញពីលីគកំពូលកម្ពុជាឆ្នាំមុន មិនទាន់ប្រកាសផ្លូវការនៅឡើយ។
ព្រះខ័នរាជស្វាយរៀង៖ ខ្សែការពារ Jonathan Cambpbell , ខ្សែប្រយុទ្ធ Yeon Gisung ខ្សែប្រយុទ្ធ Harley និងខ្សែបម្រើ Diasuke ។ ព្រះខ័នរាជស្វាយរៀង នឹងប្រកាសឈ្មោះកីឡាករបរទេសទី៥របស់ខ្លួននៅក្នុងថ្ងៃនេះ។ នេះបើតាមការឲ្យដឹងពីក្លឹប។
ណាហ្គាវើល ៖ ខ្សែការពារកណ្ដាល Anderson ខ្សែបម្រើប្រយុទ្ធ Atuheire Kipson និងខ្សែបម្រើប្រយុទ្ធ Esoh Paul Omogba ។
អង្គរ Tiger ៖ អ្នកចាំទី Kenjiro Ogino ខ្សែការពារ Ryota Hayashi ខ្សែប្រយុទ្ធ Timothy និងខ្សែប្រយុទ្ធ Ramos Alexis។
ភ្នំពេញក្រោន ៖ ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Kim Tae Woong ខ្សែប្រយុទ្ធ Darlan Martins និងខ្សែការពារ Jhonata Sant'anna ស្របពេល Paulo Victor Soares ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលនិងម្នាក់ទៀតឈ្មោះ Leonardo Oliveira Tavares ជាអ្នកចាំទី។
សូលទីឡូអង្គរ ៖ ខ្សែប្រយុទ្ធ Debiro Dzarma Bata ។
គិតត្រឹមព្រឹកថ្ងៃទី១៥នេះ ក្លឹបមួយចំនួនដូចជា អគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស), អាស៊ីអឺរ៉ុប, បឹងកេត, ក្រសួងការពារជាតិ, វិសាខា និង សូលទីឡូអង្គរ មិនទាន់ប្រកាសឈ្មោះកីឡាករបរទេសរបស់ខ្លួនឡើយ៕