• 2019-01-09 02:46:09
  • បាល់ទាត់

Buffon ទម្លាយ​ថា ខ្លួន​ធ្លាប់​កើត​ជំងឺ Depression កាល​នៅ Juventus

  • 2019-01-09 02:46:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​របស់ Paris St-Germainកីឡាករ Gianluigi Buffon បាន​ប្រាប់​ឲ្យ​ដឹង គេ​ធ្លាប់​រងគ្រោះ​ដោយ​សារ​ជំងឺ​បាក់​ទឹកចិត្ត (Depression) និង​​ខកខាន​មួយ​ប្រកួត​ព្រោះ​ថប់​អារម្មណ៍​ខ្លាំង។

អតីត​ជម្រើស​ជាតិ​អ៊ីតាលី​វ៧យ​៤០​ឆ្នាំ​ បាន​ចំណាយ​ពេល​១៧​ឆ្នាំ​នៅ Juventus លេង​បាន​៦៥៦​ប្រកួត និង​ឈ្នះពាន​ Serie A ៩​ដង មុន​ពេល​ទៅ​ចូលរួមជាមួយ PSG នៅ​ឆ្នាំ​២០១៨។ ប៉ុន្តែ​ក្នុង​កិច្ច​សម្ភាសន៍​មួយ Buffon បាន​និយាយ​ គេ​ធ្លាប់​តស៊ូ​យ៉ាង​លំបាក អំឡុង​ពេល​ឆ្នាំ​ដំបូង​នៅ​ជាមួយ Juventus។

“សម្រាប់​​ប៉ុន្មាន​ខែ​ដំបូង អ្វី​ៗ​គ្រប់​បាត់​បង់​ន័យ​ទាំង​អស់។ វា​ហាក់​ដូច​គ្មាន​នរណា​ម្នាក់​ខ្វល់​ពី​ខ្ញុំ​សោះ​ គឺ​គ្រាន់​​តែ​ជា​អ្នក​លេង​បាល់​ម្នាក់"។ សម្ដី​របស់ Buffon។ អ្នក​ចាំ​ទី​ដែល​ធ្លាប់​ឈ្នះ​ពាន World Cup ២០០៦ បាន​បន្ថែម​ទៀត​ថា ពេល​មួយ​កាល​អាយុ​២៥​ឆ្នាំ​ គេ​ធ្លាប់​ប្រាប់​គ្រូ​​សុំ​អវត្តមាន​មួយ​ប្រកួត​នៅ Serie A ដោយ​សារ​មាន​បញ្ហា​ថប់​អារម្មណ៍។

“ខ្ញុំ​បានន​ដើរ​សំដៅ​ទៅ​កាន់​ Ivano Bordon ដែល​ជា​គ្រូ​អ្នក​ចាំ​ទី និង​ប្រាប់​លោក​ថា ឲ្យ Chimenti កម្ដៅ​សាច់​ដុំ​និង​លេង​ប្រកួត​នោះ​ទៅ ព្រោះ​ខ្ញុំ​​គ្មាន​អារម្មណ៍​លេង។ ខ្ញុំ​​​បាន​ទទួល​​រង​នូវ​ការ​ថប់​អារម្មណ៍ និង​មិន​អាច​លេង​បាន"។ សម្ដី​ពិត​របស់ Buffon៕ ​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី