- 2018-12-28 01:51:15
- បាល់ទាត់
លោក ប្រាក់ សុវណ្ណារ៉ា បង្ហាញរឿងពិតក្នុងនាមជាគ្រូបាល់ទាត់
- 2018-12-28 01:51:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ប្រាក់ សុវណ្ណារ៉ា បង្ហាញរឿងពិតក្នុងនាមជាគ្រូបាល់ទាត់
ចន្លោះមិនឃើញ
លោក ប្រាក់ សុវណ្ណារ៉ា ដែលជាអតីតគ្រូបង្វឹកបាល់ទាត់ណាហ្គាវើល និងបឹងកេត ព្រមទាំងធ្លាប់ដឹកនាំក្រុមជម្រើសជាតិកម្ពុជាបានបង្ហាញរឿងពិតខ្លះៗរបស់គ្រូបង្វឹកបាល់ទាត់ដែលប្រឈមនៅពេលដឹកនាំក្លឹបណាមួយ។
លោកបាននិយាយថា នេះហើយអាជីពបាល់ទាត់ តាមស្ថិតិនៅប្រទេសអង់គ្លេស ជាមធ្យមគ្រូត្រូវបានបណ្ដេញចេញក្នុងរយៈពេល៩ទៅ១២ខែ។ ហើយនេះក៏ជាបញ្ហាប្រឈមសម្រាប់គ្រូភាគច្រើនក្នុងតំបន់អាស៊ានខ្លាចរអា។
លោកសង្កត់ធ្ងន់លើកត្តា៣ចំណុចគឺ៖
ទី១៖ បាត់បង់ការងារក្នុងរយៈពេលខ្លី ដាច់ពោះស្លាប់ ចឹងមានតែប្រឹងធ្វើទាំងមិនពេញចិត្ត។
ទី២៖ ធ្វើការក្បត់នឹងអាជីពខ្លួនឯង ខុសឬត្រូវមិនហ៊ានបញ្ចេញមតិត្រឹមត្រូវ (បាទចឹងមែនមេ) ព្រោះតែខ្លាចបាត់បង់ការងារ។
ទី៣៖ ត្រូវស្វែងរកមុខរបរបន្ថែមដើម្បីការពារ និងរក្សាជីវភាពរស់នៅរបស់គ្រួសារ។ ក្រៅពីកត្តាខាងលើនៅមានច្រើនទៀត។
លោកបញ្ជាក់ថា ហេតុនេះហើយបានជាពុំសូវមានការប្រកួតប្រជែងខ្លាំងជាមួយគ្រូៗមកពីបណ្តាទ្វីបផ្សេងៗ សុខចិត្តធ្វើគ្រូជំនួយ។ បើបណ្ដុះផ្នត់គំនិតបែបហ្នឹងហើយ ជួយពិចារណាគ្នាទៅមើល តើប៉ុន្មានឆ្នាំទៀត ទើបអាស៊ានទាំងមូលអាចប្រជែងថ្នាក់អាស៊ី ហើយអាស៊ីទាំងមូលអាចប្រជែងថ្នាក់ពិភពលោកបាន? សូមចូលរួមយោបល់តាមការគួរ!!!!!
ការលើកឡើងរបស់លោកគ្រូ ប្រាក់ សុវណ្ណារ៉ា គឺស្របពេលដែលរូបភាពមួយបង្ហាញថា ក្លឹបកំពូលអេស្ប៉ាញ់ក្រុមអ្នកបុណ្យ FC Barcelona បានកំណត់ឲ្យគ្រូបង្វឹករបស់ខ្លួនគឺលោក Emesto Valverde សម្រេចពីអនាគតត្រឹមខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខនេះ។
តាមការលើកឡើងរបស់លោក ប្រាក់ សុវណ្ណារ៉ា បង្ហាញឲ្យឃើញពីហានិភ័យខ្ពស់របស់អាជីពគ្រូបង្វឹកដែលមិនអាចស្ថិតស្ថេរយូរអង្វែង ហើយអាចនឹងឈានដល់បាត់បង់ប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ជាពិសេសគ្រូបាល់ទាត់តំបន់អាស៊ានដែលត្រូវការទាំងប្រាក់ចំណូល និងការប្រកួតប្រជែងនឹងតំបន់ផ្សេងៗ៕