- 2018-12-27 07:20:05
- បាល់ទាត់
ស៊ូ យ៉ាទី ចូលហាត់វិញបាន១សប្ដាហ៍ហើយ ក្រោយសម្រាកព្យាបាលរបួស ៣ ខែ
- 2018-12-27 07:20:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ូ យ៉ាទី ចូលហាត់វិញបាន១សប្ដាហ៍ហើយ ក្រោយសម្រាកព្យាបាលរបួស ៣ ខែ
ចន្លោះមិនឃើញ
អ្នកចាំទីជម្រើសជាតិកម្ពុជា និងក្លឹបណាហ្គាវើល ស៊ូ យ៉ាទី បានចូលហ្វឹកហាត់វិញចំនួន ១សប្ដាហ៍ហើយ បន្ទាប់ពីសម្រាកព្យាបាលរបួសឆ្អឹងប្រអប់ដៃខាងឆ្វេងបាន៣ ខែ។
អ្នកចាំទីដៃទី១របស់កម្ពុជារូបនេះបានឲ្យដឹងថា ការវិលមកកាន់ទីលានចំនួន ១ សប្ដាហ៍វិញនេះ គ្រាន់តែហ្វឹកហាត់ចាប់បាល់តិចៗសិនប៉ុណ្ណោះ ពោលគឺមិនទាន់ហ៊ានសម្រុកហាត់ឡើយខ្លាចមានការប៉ះពាល់។ ចំពោះស្ថានភាពរបួសគឺជាសះស្បើយហើយ បន្ទាប់ពីសម្រាកព្យាបាលចំនួន ៣ ខែកន្លងមក។
ប៉ុន្តែគេមិនទាន់ច្បាស់ថា អាចវិលមករកភាពដើមវិញ ដោយហាត់បានពេញលេញនៅពេលណានោះទេ។ របួសរបស់ យ៉ាទី កើតឡើងក្នុងអំឡុងពេលរូបគេប្រកួតទល់ក្រុមវិសាខា៕