- 2018-12-25 11:05:13
- បាល់ទាត់
បញ្ហារវាងក្លឹបភ្នំពេញក្រោន និងវិសាខាត្រូវបានដោះរួចហើយ
- 2018-12-25 11:05:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បញ្ហារវាងក្លឹបភ្នំពេញក្រោន និងវិសាខាត្រូវបានដោះរួចហើយ
ចន្លោះមិនឃើញ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានដោះស្រាយរួចរាល់ហើយចំពោះបញ្ហាចម្រូងចម្រាសរវាងក្លឹបភ្នំពេញក្រោន និងវិសាខាអំពីការផ្ទេរកីឡាករ៥រូបដែលក្លឹបដើមមិនទទួលបានសំណងនៃការអភិវឌ្ឍកីឡាករទាំង៥នាក់នោះ។
ឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហើបប្រាប់ Sabay នាល្ងាចថ្ងៃអង្គារ ទី២៥ ខែធ្នូនេះថា បន្ទាប់ដំណើរដោះស្រាយមួយរយៈពេលរួចមក ពេលនេះបញ្ហាត្រូវបានបញ្ចប់ហើយ។ យ៉ាងណា ឯកឧត្តមមិនបង្ហាញពីលទ្ធផលនៃដំណោះស្រាយឡើយដោយរង់ចាំសេចក្តីប្រកាសជាសាធារណៈប្រហែលម៉ោង៩ឬ១០ ព្រឹកថ្ងៃពុធ ទី២៦ ខែធ្នូ ស្អែកនេះ។
សូមបញ្ជាក់ថា បញ្ហាចម្រូងចម្រាសអំពីកីឡាករ៥នាក់ដែលក្លឹបវិសាខានាំយកពីក្លឹបភ្នំពេញក្រោនបានកើតមានឡើង បន្ទាប់ពីក្លឹបម្ចាស់ដើមបានព្រមានដកខ្លួនចេញពីលីគកម្ពុជា និងឈប់អភិវឌ្ឍក្លឹបប្រសិនបើមិនទទួលបានសំណងសមស្របអំពីការខិតខំប្រឹងអភិវឌ្ឍពីយុវជនរហូតក្លាយជាកីឡាករលេងក្រុមធំ។ កីឡាករទាំង៥នាក់គឺ អ៊ុក សុវណ្ណា ស៊ីន កក្កដា អ៊ិន សុដាវិត គឹម ឆាយា និង កែន ចាន់សុភ័ក្ត្រ។
ការដោះស្រាយនេះត្រូវបានធ្វើដោយគណៈកម្មការជំនាញរបស់សហព័ន្ធបាល់ទាត់កម្ពុជាជាមួយក្លឹបភ្នំពេញក្រោន វិសាខា កីឡាករទាំង៥នាក់ ព្រមទាំងមានការដឹងឮពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ផងដែរ៕