- 2018-12-12 06:51:06
- បាល់ទាត់
ហូលី លីគរដូវកាលទី៤ នឹងលេងក្នុងទីលានហ្វូតសាលលើក្ដារតែម្ដង
- 2018-12-12 06:51:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហូលី លីគរដូវកាលទី៤ នឹងលេងក្នុងទីលានហ្វូតសាលលើក្ដារតែម្ដង
ចន្លោះមិនឃើញ
ការប្រកួតពានរង្វាន់មិនអាជីព ហូលីលីគ រដូវកាលទី៤ បានចាប់ផ្ដើមហើយ ដោយមានក្រុមចំនួន១០ចូលរួម ប្រកួតគ្នានៅលើទីលានហ្វូតសាលលើក្ដារតែម្ដង។
៣រដូវកាលកន្លងមក ពានរង្វាន់នេះលេងនៅទីលានស្មៅសិប្បនិមិត្តប៉ុណ្ណោះ ប៉ុន្តែរដូវកាលទី៤នេះ ពួកគេបានផ្លាស់ទៅលេងជាលក្ខណៈស្ដង់ដារតែម្ដង ដោយលេងនៅទីលានហ្វូតសាលលើក្ដារវិញ។ ទីលាននេះទៀតសោត គឺជាទីលានស្ដង់ដារមួយដែលខាងសហព័ន្ធបាល់ទាត់កម្ពុជា ក៏ប្រើវាដើម្បីធ្វើការប្រកួតហ្វូតសាលថ្នាក់ជាតិផងដែរ។
បើតាមលោក ស្រស់ ភារម្យ ប្រធានគណ:កម្មការរៀបចំការប្រកួតបានបញ្ជាក់ថាពានរង្វាន់នេះបង្កើតឡើងដើម្បីឱ្យយុវជនស្រលាញ់បាល់ទាត់ហ្វូតសាលមានឱកាសបានបង្ហាញសមត្ថភាព ក្នុងការប្រកួតមួយដែលមានការប្រកួតប្រជែងខ្ពស់។ ជាក់ស្ដែង រដូវកាលនេះពួកគេនឹងមានឱកាសបានលេងនៅទីលានស្ដង់ដារផងដែរ ដែលនឹងធ្វើឱ្យកីឡាករទាំងអស់ទទួលបានបទពិសោធថ្មី។
ការប្រកួតនេះមាន១០ក្រុមចូលរួម ចាប់លេងពីថ្ងៃទី៩ខែធ្នូឆ្នាំ២០១៨នេះ រហូតដល់ថ្ងៃទី២៦ខែមករាឆ្នាំ២០១៩ខាងមុខនេះ។ ក្រុមលេខ១ នឹងទទួលបានប្រាក់រង្វាន់៣០០ដុល្លារ និងក្រុមលេខ២ទទួលបានប្រាក់រង្វាន់១០០ដុល្លារ។ កីឡាករលេងល្អ អ្នកស៊ុតចូលច្រើនជាងគេ និងអ្នកចាំទី ក៏នឹងទទួលបានរង្វាន់លើកទឹកចិត្តផងដែរ៕