- 2018-11-30 08:39:35
- ព័ត៌មាន
៣ចំណុចចាប់អារម្មណ៍រវាងជំនួប Real និង Valencia សប្ដាហ៍នេះ
- 2018-11-30 08:39:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ចំណុចចាប់អារម្មណ៍រវាងជំនួប Real និង Valencia សប្ដាហ៍នេះ
ចន្លោះមិនឃើញ
ជំនួបដ៏ធំបំផុតមួយរបស់ La Liga រវាង Real Madrid និង Valencia នឹងកើតឡើងនៅចុងថ្ងៃអាទិត្យក្នុងការប្រកួតសប្ដាហ៍ទី១៤។
រវាង Real និង Valencia គឺជាក្រុមចំណាស់មួយក្នុងពិភពបាល់ទាត់របស់អេស្ប៉ាញដែលមានការប្រជែងគ្នាខ្ពស់ តាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន។ ជំនួបរវាងក្រុមទាំងពីរមិនមែនត្រឹមជាការលេងរបស់ក្លឹបធម្មតាទេ តែជាការប្រកួតរវាងទីក្រុង និងទីក្រុងទៀតផង ដោយសារប្រជាជន អ្នកគាំទ្រ និងកីឡាករមានទំនាក់ទំនងគ្នាតាំងពីយូរលង់មកហើយ។ ខាងក្រោមគឺជាចំណុចចាប់អារម្មណ៍៣ ពីការប្រកួតនេះ៖
១. កំណត់ត្រារបស់ Marcelino ទល់នឹង Real Madrid
អ្នកចាត់ការ Marcelino Garcia Toral របស់ Valencia បច្ចុប្បន្នធ្លាប់ដឹកនាំក្រុម Recreativo de Huelva លេងឈ្នះ Real Madrid ជាលើកដំបូងកាលពីខែធ្នូឆ្នាំ២០០៦។ បុរសសញ្ជាតិអេស្ប៉ាញរូបនេះមានប្រវត្តិដឹកនាំក្រុមជាច្រើនលេងទល់នឹង Real ដូចជា Recreativo Huelva, Racing Santander, Sevilla, Villarreal និង Valencia ប៉ុន្តែមិនសូវទទួលលទ្ធផលល្អប៉ុន្មានទេដោយឈ្នះតែ២ដងប៉ុណ្ណោះក្នុង១៤ប្រកួត។
២. គ្រូថ្មី Santiago Solari ធ្លាប់មានប្រវត្តិល្អពេលប៉ះ Valencia
Santi Solari នឹងប៉ះ Valencia លើកដំបូងក្នុងនាមជាអ្នកចាត់ការទូទៅ។ Solari កាលនៅជាកីឡាករ Atletico Madrid បានលេងចាញ់ Valencia ២ប្រកួត ប៉ុន្តែពេលផ្ទេរទៅ Real Madrid ក្នុងឆ្នាំ២០០០ លោក បានឈ្នះ៤ស្មើ១ និងចាញ់២ ក្នុង៧ប្រកួត។
៣. កីឡាករដែលធ្លាប់លេងឲ្យក្លឹបទាំងពីរ
មានកីឡាករជាច្រើនធ្លាប់លេងឲ្យទាំង Real Madrid និង Valencia អស់រយៈពេលជាច្រើនឆ្នាំ។ Simon Lecue ធ្លាប់ឈ្នះ Copa del Rey ជាមួយ Real ក្នុងឆ្នាំ១៩៣៦ និង La Liga ជាមួយ Valencia នៅរដូវកាល ១៩៤៣/៤៤។ វីរបុរសផ្សេងទៀតដូចជា Quique Sanche, Predrag Mijatovic, Santi Cañizares និង Alfredo Di Stefano សុទ្ធតែធ្លាប់លើកពានលីគកំពូលជាមួយ Real និង Valencia៕