- 2018-11-26 04:33:47
- ព័ត៌មាន
Podolski ផ្ទុះកំហឹងក្នុងលីគជប៉ុន ស្របពេល Iniesta ប្រឹងសម្របសម្រួល
- 2018-11-26 04:33:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Podolski ផ្ទុះកំហឹងក្នុងលីគជប៉ុន ស្របពេល Iniesta ប្រឹងសម្របសម្រួល
ចន្លោះមិនឃើញ
កីឡាករជើងចាស់ Lukas Podolski បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តដោយប៉ះទង្គិចជាមួយក្រុមប្រជែង បន្ទាប់ពីមានការតាមស្មើចុងម៉ោងនាទី១០៤ទៅហើយ។
ក្នុងការប្រកួតនៅ J-Leagueក្លឹប Vissel Kobe របស់ Podolski បាននាំមុខក្រុម Shimizu S-Pulse ៣-១ កាលពីថ្ងៃសៅរ៍កន្លងទៅនៅនាទី៦២។ អ្នកគាំទ្ររបស់ Vissel សង្ឃឹមយ៉ាងមុតមាំថាក្រុមខ្លួននឹងទទួលបាន៣ពិន្ទុពេញ ប៉ុន្តែកីឡាករ Douglas របស់ Shimizu រកបាន១គ្រាប់សងវិញ ខណៈអ្នកចាំទី Yuji Rokutan បានតែតបញ្ចូលទីនាទី១០៤ធ្វើឲ្យលទ្ធផលស្មើគ្នា ៣-៣។
ការប្រកួតចាប់ផ្ដើមល្អក់កករ ពោល៤នាទីបន្ទាប់កីឡាករ Wellington Luis de Sousa របស់ Vissel Kobe ត្រូវអាជ្ញាកណ្ដាលបណ្ដេញចេញ ក្រោយបង្កកំហុសលើកីឡាកររបស់ Shimizu។ អំឡុងពេលនោះក៏មានការប៉ះទង្គិចគ្នាមួយប្រាវ Podolski បានទៅរុញច្រានក្រុមគូប្រកួត ស្របពេល Iniesta ព្យាយាមឃាត់មិត្តរួមក្រុមកុំឲ្យប្រើហិង្សា។
ការទទួលបានតែ១ពិន្ទុនេះនាំឲ្យ Vissel Kobe ឈរលេខ១១ក្នុងតារាងពិន្ទុ J-League ឯ Shimizu S-Pulse នៅលេខ៧៕