• 2018-11-20 02:27:44
  • ព័ត៌មាន

បែក​ធ្លាយ​ ក្រដាស​ដែល​គ្រូ​ហុងឡង់​ប្រាប់​ឲ្យ​ Van Dijk ធ្វើ​ខ្សែ​ប្រយុទ្ធ​ចុង​ម៉ោង​

  • 2018-11-20 02:27:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Virgil Van Dijk បាន​ក្លាយ​ជា​វីរបុរស​ជួយ​ហូឡង់​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​ Nations League ក្រោយ​ស៊ុត​បញ្ចូល​ទី​ចុង​ម៉ោង​វាយ​បក​តាម​ស្មើ​អាល្លឺម៉ង់​ ២​ទល់​នឹង​២។​

ក្រុម​រហស្សនាម​ថា​ពណ៌​ទឹក​ក្រូច​ ត្រូវ​គូ​ប្រជែង​នាំ​មុខ​រហូត​២​-០ មុន​​តាំង​ពី​វគ្គ​ទី​មួយ​ ហើយ​លទ្ធផល​នេះ​បាន​រក្សា​រហូត​ដល់​៥​នាទី​មុន​ចប់​ការ​ប្រកួត។​ នៅ​នាទី​៨៥​ Quincy Promes ជា​អ្នក​បំបែក​ពង​មាន់​ឲ្យ​ភ្ញៀវ​ហូឡង់​តាម​ពី​ក្រោយ​ ហើយ​ចុង​ម៉ោង​នាទី​៩០​ Van Dijk គឺ​ជា​អ្នក​តាម​ស្មើ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ Van Dijk ដែល​​ជា​ខ្សែ​ការពារ​កណ្ដាល​​អាច​ឡើង​ទៅ​រក​គ្រាប់​តាម​ស្មើ​។ តាម​ពិត​វា​គឺ​ជា​យុទ្ធសាស្ត្រ​របស់​គ្រូ​បង្វឹក​លោក​ Koeman ដែល​ប្ដូរ​ឲ្យ​កីឡាករ​ Liverpoolរូប​នេះ​​ឡើង​ទៅ​ប្រយុទ្ធ​នៅ​ចុង​ម៉ោង។​ គេ​អាច​ដឹង​ពី​យុទ្ធ​សាស្ត្រ​ខាង​លើ​​ក្រោយ​ឃើញ​ក្រដាស​របស់​អតីត​អ្នក​ចាត់ការ​ Everton នៅ​លើ​ស្មៅ​ពេល​​ចប់​ការ​ប្រកួត៕ ​

ប្រភព៖ AS English ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់