• 2018-11-15 04:14:22
  • បាល់ទាត់

លេច​មុខ Top Scorer ​នៅ​លីគ​កំពូល​កម្ពុជា ​ចូល​លេង​ពាន ​KMH Super Cup

  • 2018-11-15 04:14:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់ KMH Super Cup ​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ហើយ ​ដោយ​មាន​ក្រុម​បាល់ទាត់​ជម្រុះ​ជាតិសាសន៍​ចូលរួម​ប្រកួត​ប្រជែង​។

ជាក់​ស្ដែង​ក្នុង​ក្រុម ​World All Stars ​គេ​សង្កេត​ឃើញ​មាន​កីឡាករ​ល្បី​ឈ្មោះ​២​​រូប​ចូលរួម​ផង​ដែរ។ ក្នុង​នោះ George Bisan ​ដែល​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ​លីគ​កំពូល​កម្ពុជា​រដូវ​កាល​មុន ​ចាប់​ដៃ​គូ​ជាមួយ Shane Booysen ​ដែល​ជា​កីឡាករ​អាហ្វ្រិក​ខាង​ត្បូង​ឆ្នើម​ម្នាក់ និង​ជា​អតីត​កីឡាករ​ភ្នំពេញ​ក្រោន ​និង​ស្វាយ​រៀង​។

វត្តមាន​របស់​កីឡាករ​ឆ្នើម​ៗ​ខាង​លើ​នេះ ​បាន​ធ្វើ​ឱ្យ​ការ​ប្រកួត​ពាន​រង្វាន់​ខាង​លើ​កាន់​តែ​ទាក់ទាញ​ចំណាប់​អារម្មណ៍​ថែម​ទៀត។ ជា​ពិសេស​ក្រុម​ដែល​ចូលរួម​ជម្រុះ​ជាតិសាសន៍​ផង​នោះ ​បាន​ធ្វើ​ឱ្យ​ការ​ប្រកួត​ជក់​ចិត្ត​មែនទែន។ ពាន KMH Super Cup ​បាន​បែងចែក​ជា​២​ពូល ​ក្នង​១​ពូល​មាន​៤​ក្រុម ​ដើម្បី​ប្រកួត​ប្រជែង​គ្នា។ ដូច្នេះ​ក្រុម​ទាំង​៨​រួម​មាន Japanese All Stars , African All Stars , European All Star , World All Stars ​ក្រុម Bejeng Family ​ក្រុម​ KMH All Stars ​ក្រុម AVATAR FC ​និង​ក្រុម Khmer United ។

វា​ជា​ពាន​រង្វាន់​មួយ​ដែល​​លេង​ត្រឹម​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ធ្វើ​យ៉ាង​ណា​ឱ្យ​ចប់​មុន​ការ​ប្រកួត​ពាន​រង្វាន់ KMH Champions League ​និង KMH Cup ​។ ​ខណៈ ដែល​ប្រាក់​រង្វាន់​សម្រាប់​ក្រុម​អ្នក​ឈ្នះ​វិញ គឺ​នឹង​ទទួល​បាន​៥​ពាន់​ដុល្លារ ​សម្រាប់​អ្នក​លេខ​១ ​ក្រុម​លេខ​២​បាន ២ ៥០០​ដុល្លារ ​និង​ក្រុម​លេខ​៣ ​បាន​១ ៥០០​ដុល្លារ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទថ្មី