• 2018-11-12 08:58:44
  • បាល់ទាត់

ទីលាន អាស៊ី​អឺរ៉ុប ​ចាប់​ផ្ដើម​ដាំ​ស្មៅ​វិញ ​ក្រោយ​ទឹក​ស្រក​អស់

  • 2018-11-12 08:58:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីលាន​បាល់ទាត់​របស់​ក្លឹប​អាស៊ី​អឺរ៉ុប ​បាន​ចាប់​ផ្ដើម​ដាំ​ស្មៅ​ធម្មជាតិ​វិញ​ហើយ ​ក្រោយ​ពី​ទឹក​ស្រក​អស់ ហើយ​រំពឹង​ថា​នឹង​បាន​ចូល​លេង​វិញ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ។

មិន​ត្រឹម​តែ​ដាំ​ស្មៅ​នេះ​ទេ ​ក្លឹប​នឹង​ធ្វើ​ប្រឡាយ​លើក​ឱ្យ​ខ្ពស់ ​ដើម្បី​ការពារ​លិច​ទឹក​ម្ដង​ទៀត​នៅ​រដូវ​វស្សា​ផង​ដែរ។ ដោយ​ការ​ធ្វើ​ទាំង​អស់​នេះ ​មាន​គម្រោង​ឱ្យ​ហើយ​នៅ​ឆ្នាំ​នេះ ​ឬ​ត្រឹម​ឆ្នាំ​ក្រោយ​មុន​ទឹក​ឡើង​មក​តែ​ម្ដង។ ដោយ​ឡែក ​ក្រុម​អាស៊ី​អឺរ៉ុប​វិញ ​បច្ចុប្បន្ន​មិន​ទាន់​មាន​ការ​ប្រមូល​ផ្ដុំ​ទេ ​ដោយ​អាច​ប្រមូល​ផ្ដុំ​នៅ​ខែ​ធ្នូ​ខាង​មុខ​នេះ។ នេះបើតាមលោក សុក វាសនា ដែលជាគ្រូបង្វឹក​បាន​បញ្ជាក់។

ទីលាន​អាស៊ី​អឺរ៉ុប ​ត្រូវ​លិច​អស់​ពេល​ជា​ច្រើន​ខែ ​ហើយ​ប្រកួត​ទាំង​អស់​ត្រូវ​លើក​មក​លេង​នៅ​ភ្នំពេញ​វិញ។ ទីលាន​ដែល​ធ្វើ​ឡើង​អស់​រាប់​ម៉ឺន​ដុល្លារ​នេះ ​ទើប​តែ​សាងសង់​រួច និង​បើក​ឱ្យ​ដំណើរ​ការ​កាល​ពី​រដូវ​កាល​មុន​ប៉ុណ្ណោះ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទថ្មី