• 2018-11-11 02:59:41
  • ព័ត៌មាន

Dybala ទម្លាយ​ពី​សម្ដី ដែល​គេ​និយាយ​ទៅ​កាន់ Jose​ ពេល​ប៉ះ​ទង្គិច​គ្នា

  • 2018-11-11 02:59:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​របស់ Juvntus កីឡាករ Paulo Dybala បាន​ទម្លាយ​ពី​​សម្ដី​របស់​គេ​និយាយ​ទៅ​កាន់​លោក Jose Mourinho បន្ទាប់​ពី Manchester United ឈ្នះ​ក្នុង​ទីក្រុង Turin។

​អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់ Mourinho បាន​លើក​ដៃ​ដាក់​នៅ​ត្រចៀក​​ឌឺ​ទៅ​កាន់​អ្នក​គាំទ្រ​របស់ Juventus ក្រោយ​ United ឈ្នះ​គ្រាប់​ចុងម៉ោង​នៅ Champions League កាល​ពី​ដើម​សប្ដាហ៍​នេះ។ កីឡាករ​របស់​ក្លឹប​សេះ​បង្កង់​មួយ​ចំនួន​ហាក់​មិនពេញ​ចិត្ត​នឹង​​កាយវិការ​នេះ ជាក់ស្ដែង​ខ្សែ​ការពារ Leonardo Bonucci បាន​ចូល​ទៅ​​ប៉ះ​ពាក្យ​សម្ដី​ជាមួយ Jose។

ទន្ទឹម​គ្នា​នោះ គេ​ក៏​ឃើញ Dybala ចូល​ទៅ​និយាយ​នឹង​គេ​ដែរ មុន​ពេល Mourinho ដើរ​ចូល​​ទៅ​ក្នុង។ និយាយ​ប្រាប់ Sky Sport Italia កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​បាន​ទម្លាយ​ពី​សម្ដី​របស់​ខ្លួន​ថា៖ "ខ្ញុំ​បាន​ប្រាប់​គាត់ថា មិន​បាច់​ធ្វើ​កាយវិការ​បែប​នេះ​ទេ ខ្ញុំ​មិន​បាន​ប្រមាថ​គាត់​ទេ ខ្ញុំ​គ្រាន់​តែ​ប្រាប់​ហើយ​ដើរ​ចេញ"។

ក្រោយ​ចប់​ការ​ប្រកួត Jose Mourinho ក៏​បាន​ប្រាប់​ពី​ហេតុផល​ដែល​​លោក​បញ្ចេញ​កាយវិការ​បែប​នេះ ដោយ​សារ​តែ​អ្នក​គាំទ្រ​ Juventus ប្រមាថ​លោក​និង​គ្រួសារ៕

ប្រភព៖ Mirror ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់