- 2014-11-16 15:47:56
- ព័ត៌មាន
ធ្លាប់តែឃើញគេអុំទូកមុខវាំង ចុះនៅធ្លាប់ឃើញគេអុំនៅតាខ្មៅអត់?
- 2014-11-16 15:47:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់តែឃើញគេអុំទូកមុខវាំង ចុះនៅធ្លាប់ឃើញគេអុំនៅតាខ្មៅអត់?
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍អុំទូកជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ២០១៤ ដែលកំពុងតែរៀបចំដោយក្រសួងអប់រំយុវជននិងកីឡា នៅតាមដងទន្លេបាសាក់ ក្នុងក្រុងតាខ្មៅ នឹងបញ្ចប់នៅថ្ងៃ ១៦ ខែ វិច្ឆិកា ក្រោយចាប់ផ្ដើមតាំងពីថ្ងៃទី ១១ វិច្ឆិកា មកម៉្លេះ។
ប្រភពពីគណៈកម្មការរៀបចំការប្រកួត ឆ្នាំនេះមានទូកប្រពៃណីខ្នាតអន្តរជាតិចូលរួមប្រកួតចំនួន ២០ គ្រឿង មកពីខេត្ត ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តកំពត។ ចំណែកទូកកានូនិងកាយ៉ាក់វិញ មានកីឡាករ-ការិនី ដែលមកពីអង្គភាពកងទ័ពជើងទឹក វិទ្យាល័យជ្រោយចង្វា និងសមាគមយុវជនកម្ពុជាខេត្តកណ្តាល។
សម្រាប់វិញ្ញាសាដែលដាក់ឲ្យប្រកួតនោះ មានទូកប្រពៃណីខ្នាតអន្តរជាតិបុរស-នារីចំណុះ២២នាក់ ប្រកួតលើចម្ងាយ ១.០០០ម៉ែត្រ និងប្រកួត ចម្ងាយ៥០០ម៉ែត្រ។ ទូកប្រពៃណីខ្នាតអន្តរជាតិចំណុះ១២នាក់បុរស-នារី ប្រកួតលើ ចម្ងាយ ៥០០ម៉ែត្រ និង ចម្ងាយ ១.០០០ម៉ែត្រ។
ចំពោះវិញ្ញាសាប្រកួតសម្រាប់ការប្រណាំងទូកកានូចំណុះ១ នាក់ហៅតាមបច្ចេកទេស(C1)លើចម្ងាយ ២០០ម៉ែត្រ ទូកកាយ៉ាក់ចំណុះ ១នាក់(K1) និង ២ នាក់(K2)ចម្ងាយ ២០០ម៉ែត្រ។ មួយវិញ្ញាសាទៀតនោះ គឺការប្រណាំងទូកកានូចំណុះ ១ នាក់(C1)លើចម្ងាយ៥០០ ម៉ែត្រ និងទូកកាយ៉ាក់ចំណុះម្នាក់(K1) និង ២នាក់(K2) លើចម្ងាយ ៥០០ម៉ែត្រ៕
អត្ថបទ៖ ម៉ឺន រស្មី