- 2018-11-06 07:25:41
- បាល់ទាត់
ធារី បានប្រកាសថា រូបគេនឹងបន្ដអាជីពនៅម៉ាឡេស៊ីទៀតនៅឆ្នាំ២០១៩
- 2018-11-06 07:25:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធារី បានប្រកាសថា រូបគេនឹងបន្ដអាជីពនៅម៉ាឡេស៊ីទៀតនៅឆ្នាំ២០១៩
ចន្លោះមិនឃើញ
ខ្សែបម្រើ ធារី ចន្ថាប៊ីន បានប្រកាសថារូបគេនឹងបន្ដអាជីពនៅក្លឹប Terenganu ទៀតនៅឆ្នាំ២០១៩ខាងមុខ បើទោះជាមានក្លឹបច្រើនកំពុងចាប់អារម្មណ៍រូបគេក៏ដោយ។
កីឡាករជម្រើសជាតិកម្ពុជាខាងលើ ពិតជាធ្វើបានល្អនៅពេលរូបគេផ្លាស់ទៅលេងនៅម៉ាឡេស៊ីនេះ។ ដោយគ្រប់ការប្រកួត តែងតែជាប់ជាជម្រើស១១នាក់ដំបូងជានិច្ច។ អ្វីដែលកាន់តែពិសេសទៀតនោះ គឺរូបគេបានជួយក្រុមមួយនេះឡើងដល់វគ្គផ្ដាច់ព្រ័ត្រ Malaysia Cup 2018 ថែមទៀតផង។ បុរសដើមកំណើតនៅបារាំងខាងលើ ក៏មានឈ្មោះជាប់ជាកីឡាករអាស៊ានលេងល្អជាងគេនៅម៉ាឡេស៊ី និងធ្វើឱ្យអ្នកគាំទ្រពេញចិត្តទម្រង់លេងរបស់គេជាខ្លាំង។
ធារី លេងនៅតំបន់ខ្សែបម្រើការពារ និងធ្លាប់បានចូលលេងជាច្រើនក្លឹបមកហើយ។ អ្វីដែលពិសេសសម្រាប់កីឡាករវ័យ២៦ឆ្នាំរូបនេះ ធ្លាប់ជាប់ក្នុងជម្រើសជាតិក្រោមអាយុ១៧ឆ្នាំរបស់របស់បារាំងនៅឆ្នាំ២០០៧ផងដែរ។ សម្រាប់កម្ពុជាវិញ រូបគេបានទៅឱ្យភ្នំពេញក្រោន មុនពេលទៅលេងនៅថៃមួួយរយៈ ហើយក៏ត្រលប់មកវិញលេងឱ្យក្រុមអគ្គសិនីកម្ពុជា៕