• 2018-11-02 02:07:25
  • បាល់ទាត់

ស្វាយ​រៀង ​យក​ថ្នាល​យុវជន​ Stoke ​និង​Southampton ​មក​រួម​ក្រុម​រដូវ​កាល​នេះ

  • 2018-11-02 02:07:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​បាន​ចុះ​កិច្ច​សន្យា​ជាមួយ​ខ្សែ​ការពារ​កណ្តាល​ Harvey Read ​សញ្ជាតិ​អង់គ្លេស ​ដែល​​ជា​​យុវជន​​របស់​ Stoke City ​និង Southampton។

យុវជន​វ័យ​២០​ឆ្នាំ​នេះ ​ចាប់​អាជីព​នៅ​ថ្នាល​របស់​ក្រុម Southampton ​មុន​ពេល​ទៅ​លេង​ឱ្យ Stoke City ​វិញ។ Read ​ធ្លាប់​បង្ហាញ​ខ្លួន​បាន​ច្រើន​នៅ​អង់គ្លេស ដោយ​លេង​ឱ្យ​នៅ U18 Premier League ​បាន​១៧​ប្រកួត លេង​នៅ FFA Cup ​៣​ប្រកួត ​លីគ​ទី​៣ Premier League 2 ​និង National League ​ផង​ដែរ។ មុន​មក​លេង​ឱ្យ​ស្វាយ​រៀង​នេះ ​រូបគេ​លេង​នៅ​ក្លឹប​ Heidelberg United នៃលីគលំដាប់ទី២អូស្ត្រាលី៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទពេញនិយម