- 2018-10-19 10:15:00
- ព័ត៌មាន
លិចទឹកជាង២ខែកីឡដ្ឋានក្លឹបបាល់ទាត់អាស៊ីអឺរ៉ុប សុទ្ធតែក្រកួន និងកញ្ជែត
- 2018-10-19 10:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លិចទឹកជាង២ខែកីឡដ្ឋានក្លឹបបាល់ទាត់អាស៊ីអឺរ៉ុប សុទ្ធតែក្រកួន និងកញ្ជែត
ចន្លោះមិនឃើញ
រហូតមកដល់ពេលនេះអស់រយៈពេលជាង ២ខែមកហើយ ដែលកីឡដ្ឋានរបស់ក្លឹបបាត់ទាត់អាស៊ីអឺរ៉ុបត្រូវបានលិចទាំងស្រុងដែលមិនអាចរៀបចំការប្រកួត ដោយនៅទីតាំងមួយចំនួនក្នុងបរិវេណកីឡដ្ឋានមានកញ្ជែត ត្រកួនកំពុងដុះលូតលាស់ពាសពេញផ្ទៃទឹកថែមទៀតផង។
កីឡដ្ឋាន AEU Sport Park ដែលមានទីតាំងនៅ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នេះត្រូវបានទឹកទន្លេមេគង្គជន់លិចកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ កន្លងទៅ ដោយរហូតមកដល់ពេលនេះទឹកបានស្រកចុះបន្តបន្ទាប់តែនៅមិនទាន់អាចរៀបជួសជុល និងរៀបចំការប្រកួតបានវិញនៅឡើយ។
បើតាមការចុះផ្សាយរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ បានចុះផ្សាយថា ក្លឹបអាស៊ីអឺរ៉ុបគ្រោងស្ថាបនាកីឡដ្ឋាន AEU Sport Park របស់ខ្លួនឡើងវិញ ក្រោយរងការខូចខាតដោយទឹកជំនន់ នឹងចាប់ផ្ដើមនៅអំឡុងខែធ្នូខាងមុខ ដោយចំណាយលើការរៀបចំផ្លូវ និង ក្រវាត់ការពារទំនប់ បូករួមទាំងរចនាសម្ព័ន្ធខាងក្នុងទៀត អស់ប្រមាណខ្ទង់ ២០ម៉ឺនដុល្លារ។
គួរបញ្ជាក់ផងដែរថាកីឡដ្ឋាន AEU Sport Park របស់ក្លឹបបាល់ទាត់អាស៊ីអឺរ៉ុបនេះត្រូវបានចាប់ផ្ដើមសាងសង់ក្នុងនៅចុងឆ្នាំ ២០១៥ ហើយត្រូវបានសម្ពោធនៅពាក់កណ្ដាលខែតុលា ឆ្នាំ២០១៧ ដោយចំណាយទឹកប្រាក់ក្នុងការសាងសង់ប្រមាណកន្លះលានដុល្លារ៕ ខាងក្រោមនេះរូបស្ថានភាពបច្ចុប្បន្នរបស់ AEU Sport Park របស់ក្លឹបបាល់ទាត់អាស៊ីអឺរ៉ុប៖
**ចូលមើល រូបសង្វេគកីឡដ្ឋានក្លឹបបាល់ទាត់អាស៊ីអឺរ៉ុបលិចសល់តែដំបូល
**ចុចចូលមើល បណ្តុំព័ត៌មានរូបថត