/5bc7184d8135f_1539774540_medium.jpg)
- 2018-10-17 11:35:42
- បាល់ទាត់
Barca តបការរិះគន់របស់ Maradona ចំពោះ Messi
- 2018-10-17 11:35:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Barca តបការរិះគន់របស់ Maradona ចំពោះ Messi
ចន្លោះមិនឃើញ
អ្នកនាំពាក្យនៃក្លឹប Barcelona លោក Josep Vives បានឆ្លើយតបនឹងពាក្យសម្ដីរិះគន់របស់អតីតកីឡាករជម្រើសជាតិអាហ្សង់ទីន Diego Maradona ថាការនិយាយរិះគន់ខ្លះហាក់ទម្លាក់តម្លៃរបស់អ្នកនិយាយអញ្ចឹង។
លោក Vives បានបន្តថា៖ " យើងមានមនុស្សម្នាក់ (ទំនងសំដៅលើ Maradona) ដែលកំពុងបន្ទាបតម្លៃរបស់ខ្លួនតាមរយ:ការបញ្ចេញយោបល់ស្រេចតែអំពើចិត្ត។ រូបគេ(Lionel Messi) គឺជាកីឡាករល្អជាងគេគ្រប់សម័យកាល ហើយរូបគេកំពុងបញ្ចេញសមត្ថភាពឆ្លើយតបនឹងការរិះគន់នេះនៅលើទីលាន " ។
កាលពីពេលថ្មីៗនេះ វីរបុរសបាល់ទាត់អាហ្សង់ទីន Maradona បានរិះគន់ Messi ថារូបគេចូលបន្ទប់ទឹក២០ដងមុនការប្រកួតហើយមិនសក្ដិសមជាអ្នកដឹកនាំក្រុមទេ៕