- 2018-10-14 07:06:54
- បាល់ទាត់
អ៊ុំ សេរីរ័ត្ន វះកាត់ជោគជ័យ តែមិនទាន់ដឹងពេលវេលាចូលលេងវិញ
- 2018-10-14 07:06:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ុំ សេរីរ័ត្ន វះកាត់ជោគជ័យ តែមិនទាន់ដឹងពេលវេលាចូលលេងវិញ
ចន្លោះមិនឃើញ
អ្នកចាំទីរបស់ជម្រើសជាតិកម្ពុជា និងក្លឹបបាល់ទាត់ក្រសួងការពារជាតិបានវះកាត់ជង្គង់របស់ខ្លួនជោគជ័យមុននេះនៅប្រទេសវៀតណាម។
អ្នកចាំទីឆ្នើមរបស់កម្ពុជារូបនេះបានឲ្យដឹងពីប្រទេសវៀតណាមថា ជង្គង់របស់ខ្លួនមានសភាពធ្ងន់ធ្ងរ ដែលគ្រូពេទ្យនៅទីនោះមិនទាន់អាចបញ្ជាក់បានថា ពេលណាអាចចូលហាត់វិញទេ។ ពេលនេះរូបគេកំពុងសម្រាកនៅវៀតណាមសិន។
អ៊ុំ សេរីរ័ត្ន បានសម្រាកព្យាបាលរបួសជង្គង់នេះកាលអំឡុងពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០១៨។ អ្នកចាំទីរូបនេះតែងមានមុខសឹងរាល់ដងក្នុងបញ្ជីឈ្មោះកីឡាករ២៣នាក់ចុងក្រោយរបស់ជម្រើសជាតិកម្ពុជា តែកាលប៉ះម៉ាឡេស៊ី ដែលកម្ពុជាចាញ់៣-១ និងស្មើទីម័រខាងកើត ២-២ មិនបានជាប់ជម្រើសជាតិឡើយ ព្រោះរបួស៕