- 2018-10-13 08:28:08
- ព័ត៌មាន
Henry យល់ព្រមធ្វើជាគ្រូធំនៅ Monaco
- 2018-10-13 08:28:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Henry យល់ព្រមធ្វើជាគ្រូធំនៅ Monaco
ចន្លោះមិនឃើញ
Thierry Henry បានយល់ព្រមលើកិច្ចព្រមព្រៀងមួយដើម្បីជំនួសលោក Leonardo Jardim ហើយ នឹងក្លាយជាអ្នកគ្រប់គ្រងថ្មីរបស់ក្លិប Monaco ។
Jardimត្រូវបានបណ្តេញចេញកាលពីដើមសប្តាហ៍ក្រោយធ្លាប់បានដឹកនាំម៉ូណាកូឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League និង បានឈ្នះ Ligue 1 នៅឆ្នាំ ២០១៦/១៧ ប៉ុន្តែនៅរដូវកាលថ្មីនេះក្រុមរបស់លោកស្ថិតនៅជិតបាតតារាង ក្រោយទទួលជ័យជម្នះតែ១ប្រកួតគត់ក្នុងចំណោម៩ប្រកួតបើកឆាក។
ការផ្លាស់ប្ដូរនេះនឹងក្លាយទៅជាការដឹកនាំក្នុងនាមគ្រូធំជាលើកដំបូងសម្រាប់អតីតតារាឆ្នើម Arsenal បន្ទាប់ពី Henry ធ្លាប់បានធ្វើជាជំនួយការលោក Roberto Martinez ឲ្យជម្រើសជាតិបែលហ្ស៊ិក៕