- 2018-10-10 02:10:00
- ព័ត៌មាន
បំបោលក្របី៖ បុណ្យប្រពៃណីប្រចាំឃុំវិហារសួគ៌ចំនួនក្របីកើនច្រើនជាងឆ្នាំមុន
- 2018-10-10 02:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បំបោលក្របី៖ បុណ្យប្រពៃណីប្រចាំឃុំវិហារសួគ៌ចំនួនក្របីកើនច្រើនជាងឆ្នាំមុន
ចន្លោះមិនឃើញ
ការបំបោលក្របី ដែលពិធីបុណ្យប្រពៃណីរបស់អ្នកឃុំវិហារសួគ៌ដែលតែងតែធ្វើជារៀងរាល់ឆ្នាំអំឡុងពិធីបុណ្យភ្ជុំបិណ្ឌនៅក្នុងបរិវេណវត្តវិហារសួគ៌ឆ្នាំនេះ ចំនួនក្របីហាក់មានការកើនឡើងច្រើនជាងឆ្នាំមុន ដែលមានសត្វក្របីរហូតដល់ ១៧ក្បាល ខុសពីឆ្នាំមុនមានតែប្រមាណពី៦ ទៅ ១០ក្បាលតែប៉ុណ្ណោះ។ នេះបើតាមការប្រាប់ឲ្យដឹងពីលោក ហេង ថន គណៈកម្មការរៀបចំកម្មពីធីប្រាប់ sabay កាលពីម្សិលមិញ។
លោក ហេង ថន បន្តថា ឆ្នាំនេះមានក្របីសរុប ១៧ក្បាល និងសេះមានចំនួន ៣៣ក្បាល ដែលចូលរួមបំបោលក្នុងកម្មវិធីបុណ្យប្រចាំភូមិឆ្នាំនេះ។ ក្រៅពីការបំបោលក្របី សេះ នៅក្នុងបរិវេណសាលាក៏មានកម្មវិធីបោកចំបាប់ដែលមានកីឡាករ កីឡារិនីពី៣០ ទៅ ៤០គូ ក្នុងនោះមាន ស្រី១គូ និងគុណដំបង ១គូ ហើយនៅពេលរសៀលក៏មានលេងល្បែងប្រជាប្រិយក្នុងបរិវេណវត្តផងដែរ។
សូមបញ្ជាក់ថា ការប្រារព្ធពិធីបុណ្យប្រពៃណីបំបោលក្របី សេះ និងបោកចំបាប់នេះគឺធ្វើឡើងដើម្បី អភិរក្ស ប្រពៃណីវប្បធម៌ រលឹកនឹកគុណដល់អ្នកតាម្ចាស់ស្រុក និងទាក់ទាញភ្ញៀវ ទេសចរជាតិ និងអន្តរជាតិមកទស្សនាភូមិស្រុករបស់ខ្លួន៕