• 2018-10-04 06:55:00
  • បាល់ទាត់

អាថ៌កំបាំង​ ឈិន ឈឿន ​ដែល​ធ្វើ​ឲ្យ​​កាយ​សម្បទា​រឹងមាំ​ដូចកាលនៅកំលោះ

  • 2018-10-04 06:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«កម្លាំង​កាល​ពី​នៅ​កំលោះ​ និង​ក្រោយ​មាន​គ្រួសារ​គឺ​នៅ​ថេរ​ដដែល​»។ នេះ​ជា​សំដី​របស់​កីឡាករ​ឈិន ឈឿន ខ្សែបម្រើ​ការពារ​ស្លាប​របស់​ក្លឹប​ក្រសួង​ការពារ​ជាតិ។ តើ​មាន​អាថ៌កំបាំង​អ្វី​​ដែល​ធ្វើ​ឲ្យ​​កីឡាករ​រូប​នេះ​​មាន​កម្លាំង​កាយ​ខ្លាំង​ដូច​នៅ​មិន​ទាន់​មាន​គ្រួសារ?​

​ក្រៅ​ពី​ការ​ហ្វឹក​ហាត់​សម​ជាមួយ​សមាជិក​​​ក្រុម​​​រៀង​រាល់​ពេល​រសៀល​ជា​ប្រចាំ​ សមាជិក​​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា និង​ក្រសួង​ការពារ​ជាតិ​​ ឈិន ឈឿន តែង​តែ​ហាត់​ប្រាណ​​ជា​ប្រចាំ​ពី​ថ្ងៃ​ចន្ទ ដល់​សុក្រ​​រាល់​សប្ដាហ៍។

ឈិន ឈឿន កំពុងបណ្តើរបាល់ក្នុងពាន MCL ពេលប៉ះកីឡាករ​​ណាហ្គាវើល

លំហាត់​ប្រាណ​រាល់​ព្រឹក​ជា​ប្រចាំ​របស់​​ ឈិន ឈឿន​ គឺ​ទាញ​ខ្សែ​ពួរ វាយ​កង់​ឡាន​ លើក​ដុំ​ដែក និង​លំហាត់​ប្រាណ​ជា​ច្រើន​​ប្រភេទ​ទៀត។ រូប​គេ​បាន​ប្រាប់​មូល​ហេតុ​មក​ធ្វើ​លំហាត់​ប្រាណ​ប្រចាំ​ថ្ងៃ​ថា​ ការ​ធ្វើ​លំហាត់​ប្រាណ​បែប​នេះ​រាល់​ថ្ងៃ​គឺ​មាន​អត្ថប្រយោជន៍​ច្រើន​សម្រាប់​សុខភាព ធ្វើ​ឲ្យ​កាយ​សម្បទា​រឹង​មាំ​​ កម្លាំង​ខ្លាំង​​ និង​មិនសូវ​មាន​ជំងឺ​ឈឺ​ថ្កាត់។

«កីឡាករ​បាល់​ទាត់​​អាជីព​ដូច​ខ្ញុំ​សំខាន់​ណាស់​កម្លាំង​ ​បើ​គ្មាន​កម្លាំង​ទេ ​យើង​មិន​អាច​លេង​បាល់​ទាត់​បានទេ​»។

​សមាជិក​របស់​ក្លឹប​ទ័ព​​ត្រៀម​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពានរង្វាន់សម្តេចតេជោ​ ហ៊ុន សែន​ ​បន្ថែម​ថា​ ចាប់​ពី​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ​​មក​ នៅ​ពេល​មាន​ការ​ប៉ះ​ទង្គិច​នៅ​លើ​ទីលាន​​ របួស​តិច​ល្មម​ៗ​ក៏​ឆាប់​ជា​សះស្បើយ​ដូចធម្មតា​វិញ​ដែរ​ពោល​គឺ​យ៉ាង​​យូរ​២ ទៅ​ ៣ថ្ងៃ​ប៉ុណ្ណោះ​​។​​​​​

ខាងក្រោមនេះជាបណ្តុំរូបភា​លំហាត់ប្រាណជាប្រចាំរបស់ ឈិន ឈឿន ៖

​​​សារ​ផ្កាំ​ផ្ញើរ​របស់​កីឡាករ​ ឈិន ឈឿន ទៅ​កាន់​យុវជន និង​កីឡាករ​ក្នុង​វិស័យ​បាល់​ទាត់​ "ចង់​បង្កើន​ សមត្ថភាព​ កម្លាំង​ កាយ​សម្បទា​រឹងមាំ​ និង​ឆាប់​ជា​ពី​របួស​ សូម​ធ្វើ​លំហាត់​ប្រាណ​បែប​នេះ​ជា​ប្រចាំ"​៕

ចុចមើល សកម្មភាព​គ្រូ​ មាស ចាន់​ណា ក្រោមដំណក់ទឹកភ្លៀងក្នុងថ្ងៃទម្លាក់បឹងកេតពីពាន Hun Sen Cup

ទស្សនា បណ្តុំព័ត៌មានរូបថត

អត្ថបទ៖ យ៉ន សូវៀត

មតិយោបល់
អត្ថបទថ្មី