• 2018-10-02 23:25:11
  • ព័ត៌មាន

Dybala ស៊ុត Hat trick ជួយ Juventus ឈ្នះនៅ UCL

  • 2018-10-02 23:25:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paulo Dybala បានស៊ុតបញ្ចូលទី៣គ្រាប់ម្នាក់ឯងឲ្យ Juventus យកឈ្នះ Young Boys នៅ Champions League ពូល H។

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនស៊ុតបញ្ចូលទី២គ្រាប់នៅវគ្គទីមួយនៅនាទី ទី៥ និង៣៣ ក្នុងការប្រកួតដែលគ្មានតារាឆ្នើម Cristiano Ronaldo ដែលកំពុងជាប់បម្រាមកាតក្រហម។ លុះវគ្គទីពីរនាទី ៦៩ Dybala បន្ថែមបាន១គ្រាប់ទៀតឲ្យ Juv ឈ្នះ៩ប្រកួតជាប់គ្នាគិតលើគ្រប់កម្មវិធី។

ជ័យជម្នះនេះធ្វើឲ្យក្រុមខ្លាំងមកពីអ៊ីតាលីបំបែកកំណត់ត្រាខ្លួនកាលពីរដូវកាល ១៩៣០-៣១ ដែលបើករដូវកាលឈ្នះ៨ប្រកួតជាប់គ្នា។ Dybala បានក្លាយជាកីឡាករទី៤ដែលស៊ុត Hat trick ឲ្យ Juventus នៅ Champions League ក្រោយ after Filippo Inzaghi (២ដង) និង del Piero និង Arturo Vidal ធ្លាប់ធ្វើបានពីមុន៕

អត្ថបទ៖ វីរ័ត្ន

មតិយោបល់