- 2018-10-02 02:54:32
- បាល់ទាត់
អ៊ុំ សេរីរ័ត្ន នឹងត្រូវទៅវៀតណាម ដើម្បីមើលរបួសជង្គង់
- 2018-10-02 02:54:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ុំ សេរីរ័ត្ន នឹងត្រូវទៅវៀតណាម ដើម្បីមើលរបួសជង្គង់
ចន្លោះមិនឃើញ
អ្នកចាំទីឆ្នើមរបស់កម្ពុជា អ៊ុំ សេរីរ័ត្ន នឹងត្រូវទៅវៀតណាមក្រោយបុណ្យភ្ជុំបិណ្ឌ ដើម្បីមើលរបួសសរសៃជង្គង់របស់ខ្លួន បន្ទាប់ពីព្យាបាលនៅកម្ពុជាមួយរយៈមិនបានធូរស្រាល។
តារាឆ្នើមរបស់ក្រសួងការពារជាតិរូបនេះបានឲ្យដឹងថា ខ្លួនព្យាបាលមួយរយៈនេះមិនជាសះស្បើយឡើយ ពោលត្រូវទៅវៀតណាមវិញម្ដង ដើម្បីថតមើលឲ្យច្បាស់ថា ត្រូវវះកាត់ឬមួយយ៉ាងណា។ រូបគេបានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង សម្រាប់ការប្រកួតសំខាន់របស់ការពារជាតិទល់ប៉ូលិសក្នុងជំនួបផ្ដាច់ព្រ័ត្រ Hun Sen Cup និងមិនអាចទទួលបានឱកាសជាប់ជម្រើសជាតិ ដោយសារបញ្ហារបួសមួយនេះ។
សេរីរ័ត្ន បានសម្រាកព្យាបាលរបួសជង្គង់នេះកាលអំឡុងពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០១៨ ហើយពេលនេះក៏កំពុងត្រៀមខ្លួនធ្វើការព្យាបាលនៅវៀតណាមវិញម្ដង។ អ្នកចាំទីរូបនេះតែងមានមុខសឹងរាល់ដងក្នុងបញ្ជីឈ្មោះកីឡាករ២៣នាក់ចុងក្រោយរបស់ជម្រើសជាតិកម្ពុជា តែកាលប៉ះម៉ាឡេស៊ី ដែលកម្ពុជាចាញ់៣-១នោះ សេរីរ័ត្ន មិនបានជាប់ឈ្មោះឡើយ៕