- 2018-09-28 01:58:59
- ព័ត៌មាន
Ramsey គ្រោងដើរចេញពី Arsenal ខណៈក្លឹបនៅអ៊ីតាលី២ចង់បាន
- 2018-09-28 01:58:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ramsey គ្រោងដើរចេញពី Arsenal ខណៈក្លឹបនៅអ៊ីតាលី២ចង់បាន
ចន្លោះមិនឃើញ
ខ្សែបម្រើរបស់ Arsenal កីឡាករ Aaron Ramsey អាចនឹងចាកចេញពីក្លឹបនៅរដូវកាលក្រោយ បន្ទាប់ពីកាំភ្លើងធំដកការស្នើផ្ដល់កិច្ចសន្យាថ្មី។
ដំបូងឡើង Ramsey ត្រូវបាន Arsenal ចង់បន្ថែមកុងត្រា៤ឆ្នាំទៀត តែចុងក្រោយពួកគេសម្រេចចិត្តដកចេញវិញ។ កិច្ចសន្យារបស់កីឡាករវែលនឹងអស់នៅថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៩ មានន័យថាគេនឹងក្លាយជាកីឡាករដែលទំនេរនៅរដូវកាលក្រោយ។
ក្នុងស្ថានភាពបែបនេះប្រសិន Arsenal ចង់បានលុយត្រាតែលក់កីឡាករវ័យ២៧ឆ្នាំរូបនេះនេះខែមករាខាងមុខ។ ក្លឹបយក្សពីរនៅអ៊ីតាលីគឺ Juventus និង AC Milan កំពុងមានការចាប់អារម្មណ៍កីឡាករសម្បូរបទពិសោធន៍រូបនេះ។
Ramsey បានមកចូលរួមជាមួយក្រុមមានមូលដ្ឋានក្នុងទីក្រុងឡុងដ៏កាលពីឆ្នាំ២០០៨ ក្នុងតម្លៃ៤,៨លានផោន ផ្ទេរពីក្លឹប Cardiff City៕