- 2018-09-26 03:36:23
- ព័ត៌មាន
FIFA គ្រោងកំណត់ចំនួនកីឡាករដែលក្លឹបឲ្យខ្ចីជើង
- 2018-09-26 03:36:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
FIFA គ្រោងកំណត់ចំនួនកីឡាករដែលក្លឹបឲ្យខ្ចីជើង
ចន្លោះមិនឃើញ
សហព័ន្ធបាល់ទាត់ពិភពលោក ហៅកាត់ FIFA មានផែនការកំណត់ចំនួនកីឡាករដែលក្លឹបនីមួយៗអាចឲ្យក្លឹបដទៃខ្ចីជើង។
ក្នុងមួយរដូវកាល FIFA ចង់ឲ្យក្លឹបអាចឲ្យកីឡាករពីចន្លោះ៦ទៅ៨នាក់ប៉ុណ្ណោះចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងទៅក្លឹបផ្សេង។ ការធ្វើបែបនេះគឺដើម្បីឲ្យកីឡាករក្មេងៗចាកចេញទៅទទួលបទពិសោធន៍ ជាជាងចាកចេញដើម្បីរកចំណូលបន្ថែមឲ្យក្លឹបអាណាព្យាបាលរបស់ពួកគេ។
បច្ចុប្បន្នកីឡាករក្មេងៗមានការខ្ចីជើងទៅក្លឹបផ្សេងៗជាច្រើនយ៉ាងអានាធិបតេយ្យ ហើយក្លឹបអាណាព្យាបាលទទួលបានកម្រៃពីការខ្ចីជើងយុវជនរបស់ខ្លួនទាំងនោះ។ បើសិនជាច្បាប់កំណត់កីឡាករខ្ចីជើងចេញជាផ្លូវការមែននោះក្លឹបធំៗដែលអាចប៉ះពាល់ខ្លាំងមានដូចជា Chelsea ដែលមានយុវជន៤០នាក់កំពុងត្រូវគេខ្ចីជើង។
យ៉ាងណាការសម្រេចមិនទាន់ចេញជាផ្លូវការនៅឡើយទេព្រោះត្រូវរង់ចាំកិច្ចពិភាក្សាគ្នាជាមួយ ក្លឹប, លីគ និងភ្នាក់ងារកីឡាករជាមុនសិន៕